មុនប៉ះក្លឹបចាស់ Paco Alcacer អះអាងថា៖ មានមនុស្សជាច្រើនបានធ្វើបាបខ្លួននៅ Barcelona

30717
  • Paco Alcacer បានចោទប្រកាន់ថា មានមនុស្សជាច្រើនថាបានធ្វើបាបគាត់យ៉ាងខ្លាំងនៅឯក្លឹប FC Barcelona ខណះការប្រកួតវគ្គជម្រុះតាមពូលពានរង្វាន់ UEFA Champions League ជាមួយក្លឹបចាស់របស់គាត់ ខិតជិតមកដល់ ។

    កីឡាករសញ្ជាតិអេស្បាញរូបនេះបានចាកចេញពីក្លឹប Barcelona ផ្ទេរទៅកាន់ក្លឹប Borussia Dortmund ក្នុងលក្ខខ័ណ្ឌខ្ចីជើងនៅដើមរដូវកាលមុន និងបានក្លាយជាកីឡាករអចិន្ត្រៃយ៍កាលពីដើមឆ្នាំ ២០១៩ នេះ ។ Alcacer បានបង្ហាញទម្រង់លេងយ៉ាងល្អនៅក្នុងប្រទេសអាល្លឺម៉ង់ ដោយរកបាន ១៨ គ្រាប់ក្នុងក្របខ័ណ្ឌ Bundesliga ដែលជារដូវកាលដំបូងរបស់គាត់ ហើយកំពុងស៊ុតបញ្ចូលទីចំនួន ៧ គ្រាប់នៅក្នុងការប្រកួតទាំងអស់នៅរដូវកាលថ្មីនេះ ។

    នៅពេលដែលត្រូវបានគេសាកសួរថា តើគាត់នឹងអបអរការពេលស៊ុតបញ្ចូលទីលើក្រុមចាស់ Barcelona ដែលឬទេ? នោះ Alcacer បានប្រាប់ SER Catalunya ថា៖ “ ខ្ញុំនឹងសម្រេចចិត្តនៅពេលនេះ ។ ខ្ញុំគោរពមនុស្សជាច្រើននៅទីនោះ ( Barca ) ។ មនុស្សខ្លះមានអាកប្បកិរិយាល្អជាមួយខ្ញុំ ប៉ុន្តែមនុស្សជាច្រើនមានអាកប្បកិរិយាអាក្រក់ណាស់ ។ មិត្តរួមក្រុមរបស់ខ្ញុំ និងអ្នកគាំទ្របានធ្វើឱ្យខ្ញុំល្អ ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី