
អ្នកចាត់ការរបស់ក្លឹបកាំភ្លើងធំ Arsenal លោក Wenger ត្រូវបានគេសួរក្នុងសារព័ត៌មានថាតើក្របខ័ណ្ឌ Europa League គឺជាអាទិភាពសម្រាប់ក្លឹបរបស់លោកដែរឬទេ?
លោកបាននិយាយថា៖ វាជាអាទិភាព យើងមិនមានអ្វីច្រើនទេដែលត្រូវធ្វើនៅក្នុងក្របខ័ណ្ឌ Premier League យើងគឺជាក្រុម Arsenal ហើយយើងចង់ឈ្នះការប្រកួតរាល់ការប្រកួតទាំងអស់មានសារៈសំខាន់។
នៅឯផ្ទះយើងមានរដូវកាលល្អមួយ។ នៅក្រៅផ្ទះគឺជាកន្លែងដែលយើងបរាជ័យ ។ វាសំខាន់ណាស់ដែលឥឡូវនេះយើងមានគូប្រជែងធំមួយដើម្បីផ្តួលពួកគេ។ ក្លឹប Atletico Madrid គឺជាក្រុមដ៏ល្អសម្រាប់ការប្រកួត ប៉ុន្តែយើងអាចផ្តួលពួកគេបាន៕
ដោយ៖ តារា