នៅសុខៗ Mercedes បង្ហាញគំរូរថយន្តប្រណីតរបស់ខ្លួន ដែលយកលំនាំតាមរថយន្តផលិតនៅឆ្នាំ ១៩០១

49735
  • នាពេលថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តយក្សរបស់អាល្លឺម៉ង់ Mercedes បានបង្ហាញគំរូរបស់រថយន្តប្រណីតរបស់បែប Classic ដែលផលិតឡើងដោយយកលំនាំតាមរថយន្តជំនាន់ដំបូងរបស់ខ្លួន ពោលគឺរថយន្ត Mercedes 35PS ដែលត្រូវបានផលិតឡើងតាំងពីឆ្នាំ ១៩០១ ។

    ឡានគំរូ

    រថយន្តដែលយើងបានឃើញនេះវាពិតជាមានរូបរាងដូចទៅនឹងរថយន្តសម័យបុរាណអញ្ចឹង ប៉ុន្តែបច្ចេកវិទ្យាដែលបានបំពាក់នៅលើវា គឺមិនមែនបែបបុរាណឡើយ និយាយឱ្យចំវាបានបំពាក់ជាមួយបច្ចេកវិទ្យាទំនើបៗ​ព្រមទាំងបានរចនាយ៉ាងប្រណីតផងដែរ ។ មិនខុសទេសំណាញ់បញ្ចេញខ្យល់នៅផ្នែកខាងមុខវាត្រូវបានផ្លាស់ប្តូរទៅជាផ្ទាំងបង្ហាញ 3D ដែលបង្ហាញពី Logo របស់ក្រុមហ៊ុន Mercedes បានយ៉ាងស្រស់ស្អាត មិនត្រឹមតែប៉ុណ្ណោះវាក៏អាចបង្ហាញពីស្ថានភាពជាច្រើនរបស់រថយន្តបានភ្លាមៗផងដែរ ។ លើសពីនេះទៀតនៅជាប់នឹងកាប៊ីនមុខរបស់វា គឺបានភ្ជាប់មកជាមួយកន្លែងបង្ហាញដំណឹងដែលមានទំហំតូចៗដោយបង្ហាញឱ្យដឹងនូវល្បឿនក៏ដូចជាចំណុចផ្សេងៗទៀតទាក់ទងនឹងការធ្វើដំណើរជាដើម ។

    Mercedes 35PS ឆ្នាំ ១៩០១

    ជាក់ស្ដែងបើតាមរូបភាពដែលយើងបានឃើញនេះមានមនុស្សជាច្រើនអាចនឹងមិនចូលចិត្តវានោះទេ ដោយវាមិនមានសូម្បីតែកញ្ចក់ការពារនៅផ្នែកខាងមុខអាចនិយាយបានថា វាបានរចនាឱ្យដូចទៅនឹងរថយន្តដំបូងរបស់ក្រុមហ៊ុនខាងលើដែលចេញ ក្នុងឆ្នាំ ១៩០១ ប៉ុន្តែគ្រាន់តែថា ការរចនានេះគឺធ្វើឱ្យកាត់រសជាតិមកតាមសម័យទំនើបវិញអញ្ចឹងដែរ ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី