ក្រុមបាល់ទាត់យុវជនស្រុកតាំងគោក បង្ហាញភាពខ្លាំងរបស់ខ្លួននៅក្នុងពានរង្វាន់យុវជនខេត្តកំពង់ធំ ២០១៩

35786
  • ក្រុមបាល់ទាត់យុវជនស្រុកតាំងគោក បង្ហាញភាពខ្លាំង បន្ទាប់ពីយកឈ្នះ ក្រុមធ្នូរសស្រុកស្ទោង ក្នុងលទ្ធផល ៤:២ កាលពីចុងសប្តាហ៍កន្លងទៅ នៅទីលានបាល់ទាត់នៃព្រឹត្តិការណ៍បាល់ទាត់ដណ្ដើមពានរង្វាន់ យុវជនខេត្តកំពង់ធំ ឆ្នាំ២០១៩ ។

    លោក យ៉ូវ សេងគុណ ប្រធានគណៈកម្មការរៀបចំការប្រកួត បានឱ្យដឹងថា ពានរង្វាន់យុវជនឆ្នាំនេះមាន ២០ ក្រុមចូលរួម ដែលមកពីបណ្តាក្រុង ស្រុកទាំងអស់ទូទាំងខេត្ត គ្រឹះស្ថានសាធារណៈ និងវិស័យឯកជនផងដែរ ។ សរុបមាន ៤៨ ប្រកួត បែងចែកជា ៤ ពូល ក្នុងមួយពូលមាន ៥ ក្រុម ប្រកួតវិលជុំ សន្សំពិន្ទុ យក ២ ក្រុម ដែលមានពិន្ទុខ្ពស់ជាងគេតាមពូលនីមួយៗ ដើម្បីឈានទៅវគ្គបន្ទាប់ រហូតដល់វគ្គផ្តាច់ព្រ័តតែម្តង ។
    លោក ហាក់ ម៉ុងហួត បញ្ជាក់ថា ពីគោលបំណង នៃព្រឹត្តការណ៍ប្រកួតនេះ គឺក្រោមគំនិតផ្តួចផ្តើមពី ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ គឺធ្វើឡើងដើម្បីផ្តល់ឪកាសឱ្យយុវជនលេងកីឡា ដើម្បីសុខភាព បង្កើនមិត្តភាព សាមគ្គីភាព ជៀសឆ្ងាយពីគ្រឿងញៀន និងបំផុសវិស័យកីឡាបាល់ទាត់ឱ្យមានការរីកចំរើន និងស្វែងរកកីឡាករ ដែលមានសមត្ថភាពត្រៀមប្រកួតតំណាងឱ្យខេត្ត ជាពិសេសចូលរួមហ្វឹកហាត់ ក្នុងដំណើរឆ្ពោះទៅកាន់ ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ។

    គួររំលឹកថា ការពីប្រកួតមិត្តភាពកន្លងទៅ ក្រុមយុវជនស្រុកតាំងគោក បានយកឈ្នះក្រុមយុវជនស្រុកបារាយណ៍ ៤:២ រីឯប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ យុវជនខេត្តកំពង់ធំ ឆ្នាំ២០១៩ វិញ ក្រុមយុវជនស្រុកតាំងគោក ៤:២ ក្រុមធ្នូរស ស្រុកស្ទោង ចំពោះការប្រកួតបន្ទាប់នៅថ្ងៃទី៥ ខែតុលា ត្រូវជួបក្រុមយុវជនប្រត្តិការសឹករងកំពង់ធំ ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី