ក្រោយស៊ុត Hat-Trick លោកព្រះថា៖ ការរកគ្រាប់ គឺងាយស្រួលបំផុត អ្នកគ្រាន់តែធ្វើតាម Zlatan ទៅបានហើយ

37563
  • Zlatan Ibrahimovic បានបំបែកកំណត់ត្រាដ៏អស្ចារ្យមួយនៅក្នុងក្លឹប LA Galaxy ក្នុងជ័យជម្នះ ៧-២ កាលពីថ្ងៃអាទិត្យលើក្លឹប Sporting Kansas City ហើយបាននិយាយថា ការស្វែងរកគ្រាប់បាល់ គឺមានភាពងាយស្រួលខ្លាំងសម្រាប់គាត់ ។

    Zlatan Ibrahimovic បានស៊ុតបាល់បញ្ចូលទីចំនួន ៣ គ្រាប់ម្នាក់ឯង ( Hat-Trick ) សម្រាប់ការប្រកួតកាលពីថ្ងៃអាទិត្យ ដោយបាននាំគាត់ឲ្យរកគ្រាប់បាល់សរុបបានចំនួន ២៦ គ្រាប់នៅក្នុងក្របខ័ណ្ឌ Major League Soccer ដែលជាលីគកំពូលរបស់សហរដ្ឋអាមេរិកសម្រាប់រដូវកាល ២០១៩ នេះ ។ ជ័យជម្នះដ៏ធំធេងនេះបានធ្វើឱ្យក្រុមរបស់លោក Guillermo Barros Schelotto ឡើងមកឈរលេខ ៥ តារាង Western Conference ដោយបង្កើនឱកាសឱ្យពួកគេលេងវគ្គ Play-Off ទោះនៅសល់ ៤ ប្រកួតទៀតក៏ដោយ ។

    កីឡាករវ័យ ៣៧ ឆ្នាំ ដែលជាអតីតខ្សែប្រយុទ្ធរបស់ក្លឹប Barcelona និង AC Milan រូបនេះ ដែលនៅសល់តែ ២ គ្រាប់ទៀតប៉ុណ្ណោះនៅពីក្រោយអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ កីឡាករ Carlos Vela បាននិយាយថា៖ “ ការរកគ្រាប់ គឺមានភាពងាយស្រួល អ្នកគ្រាន់តែត្រូវធ្វើដូច Zlatan ហើយវានឹងកើតឡើងភ្លាម ” ។

    កីឡាករដែលមានរហ័សនាម លោព្រះ រូបនេះបន្តទៀតថា៖ “ខ្ញុំព្យាយាមជួយក្រុមតាមរបៀបដ៏ល្អបំផុត ហើយនោះគឺតាមរយៈការរកគ្រាប់បាល់បញ្ចូលទី ។ ខ្ញុំបានរកគ្រាប់បាល់ ហើយខ្ញុំត្រូវតែបន្តទៅមុខទៀត ។ ខ្ញុំត្រូវជួយក្រុមរបស់ខ្ញុំតាមរបៀបដ៏ប្រសើរបំផុត ហើយនោះគឺការរកគ្រាប់បាល់ និងធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់អ្នករាល់គ្នា ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី