លោក Wenger បានប្រកាសលាលែងពីដំណែង ក្រោយដឹកនាំ Arsenal អស់រយះពេល ២២ ឆ្នាំ

43778
  • គ្រូ​បង្វឹក​ចាស់​វស្សាវ័យ ៦៨ ឆ្នាំ លោក Arsene Wenger ​បាន​ចូលរួម​ជាមួយ​ក្រុម​កាំភ្លើង​ធំ​នៅ​ឆ្នាំ ១៩៩៦ ហើយបាន​ជួយ​ឲ្យ​ក្រុម​លើក​ពាន Premier League ចំនួន ៣ និង​ពាន FA Cup ចំនួន ៧ បានសម្រេច​ចិត្ត​ចុះចេញ​ពី​តំណែង​ហើយ ទោះបី​ជា​គាត់​នៅ​សល់​កុង​ត្រាមួយ​ឆ្នាំ​ទៀត​ក៏​ដោយ។

    Image result for Arsene Wenger

    តាម​រយៈសេចក្តី​ថ្លែង​ការណ៍​មួយ​ចេញ​ពី​គ្រូ​បង្វឹក​រូប​នេះ កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ​បាននិយាយ​ថា៖ “បន្ទាប់ពី​ធ្វើ​ការ​ពិចារណា​យ៉ាង​ល្អិត​ល្អន់ និង​ពិភាក្សា​ជាមួយ​ក្លឹប​រួច​មក ខ្ញុំ​យល់​ថា​នេះជា​ពេល​ស័ក្តិ​សម​សម្រាប់​ខ្ញុំ​ហើយ ដែល​ត្រូវ​ចុះចេញ​ពី​តំណែង​នៅ​ចុង​រដូវ​កាលនេះ​ ។ ខ្ញុំ​មាន​កិត្តិយស​ខ្លាំង​ណាស់​ដែល​មាន​ឱកាស​បាន​បម្រើ​ក្លឹបនេះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ។ ខ្ញុំ​បាន​ដឹកនាំ​ក្លឹប​ជាមួយ​នឹង​ការប្តេជ្ញា​ចិត្ត​ខ្ពស់ និង​ភាព​ស្មោះ​ត្រង់ ។ ខ្ញុំ​ចង់​អរគុណ​ដល់​បុគ្គលិក កីឡាករ ថ្នាក់​ដឹក​នាំ និង​អ្នក​គាំទ្រ​ទាំង​អស់​ដែល​ធ្វើ​ឲ្យ​ក្លឹប​មួយនេះ​មាន​លក្ខណៈ​ពិសេស​ ។ ខ្ញុំ​សូម​ស្នើ​ឲ្យ​អ្នកគាំទ្រ​របស់​យើង​បន្ត​គាំទ្រ​ក្រុម​នេះ​ឲ្យ​ទទួល​បាន​ជោគជ័យ​ដ៏​ត្រចះ​ត្រចង់​ ។ សម្រាប់​អ្នក​គាំទ្រ Arsenal ទាំង​អស់​គ្នា សូម​ជួយ​ថែរក្សា​តម្លៃ​របស់​ក្លឹប​ផង ។ សេចក្តី​ស្រឡាញ់ និង​ការគាំទ្រ​របស់​ខ្ញុំ​ចំពោះ​ក្លឹប​នៅតែ​មាន​ជា​រៀង​រហូត​”។

    Image result for Arsene Wenger

    លោក Stan Kroenke ដែល​ជា​ម្ចាស់​ភាគហ៊ុន​ធំ​របស់ Arsenal បាន​បន្ថែម​ទៀត​ថា៖ “មូលហេតុ​សំខាន់​មួយ​ដែល​យើង​បាន​ចូល​រួម​ជាមួយ Arsenal គឺ​ដោយសារ​តែ​អ្វី​ដែល Arsene បាន​ផ្ដល់​ជូន​ដល់​ក្លឹប​នេះ ទាំង​នៅក្នុង​និង​ក្រៅ​ទីលាន​ប្រកួត​ ។ ការ​ដឹកនាំ​ក្នុង​រយៈពេល​ដ៏យូរ ជាមួយ​នឹង​ទម្រង់​លេង​ដែល​មាន​កម្រិត​ខ្ពស់​ក្រោម​ការរៀបចំ​របស់​គាត់​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ គ្មាន​នរណា​ម្នាក់​អាច​ប្រៀប​ផ្ទឹម​បាន​ឡើយ​”។

    Image result for Arsene Wenger

    Wenger នឹង​ចាកចេញ​ពី​ក្រុម​កាំភ្លើង​ធំ​ក្នុង​នាមជា​គ្រូ​បង្វឹក​ដែល​បាន​ដឹកនាំ​ក្រុម​យូរ​ជាង​គេបំផុត​នៅ​ក្របខណ្ឌ Premier League ដោយ​បាន​ដឹកនាំ​ធ្វើ​ការ​ប្រកួត​ចំនួន ៨២៣ លើក​។ គាត់​បាន​ជួយ​ក្រុម​ឲ្យ​ឈ្នះ​ពាន FA Cup នៅ​រដូវកាល​មុន ហើយ​ក្រុម​កាំភ្លើង​ធំ​កំពុង​តែឈាន​ទៅរក​ការលើក​ពាន​នេះ​នៅរដូវ​កាល​នេះ​ទៀត​ផង​ដែរ នៅមុន​ពេល​ប៉ះ​ជាមួយ Atletico Madrid ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៅ Europa League ៕

    ដោយ៖ តារា

    ប្រភព :
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី