
កីឡាករ Zlatan Ibrahimovic ត្រូវបានចោទសួរថាតើធ្វើដូចម្តេចទើបបាល់ទាត់អាមេរិកអាចប្រសើរជាងសព្វថ្ងៃនៅកម្រិតថ្នាក់ជាតិ។ ចម្លើយរបស់ Zlatan ពិតជាមិនគួរឲ្យនឹកស្មានមែន។
ដំបូងឡើយ Ibrahimovic ឆ្លើយថាមានវិធីម្យ៉ាងគឺរូបគេត្រូវប្តូរសញ្ជាតិទៅជាអាមេរិកទៅ នោះអាមេរិកនឹងមានកីឡាករខ្លាំងដែលមានសញ្ជាតិអាមេរិកហើយ តែអ្វីដែលគួរឲ្យអស់សំណើចនោះគឺចម្លើយមួយទៀតដែលកីឡាកររូបនេះលើកឡើង គឺបង្កើតកូនជាមួយប្រពន្ធជាជនជាតិអាមេរិក នឹងមានអ្នកខ្លាំងជាជនជាតិអាមេរិកនៅ ថ្ងៃមុខហើយ។
កីឡាកររូបនេះបានបន្ថែមថា៖ “តែពេលនេះខ្ញុំមានប្រពន្ធ និងកូនពីរហើយ។ ប្រសិនបើខ្ញុំនៅលីវទៅ ខ្ញុំអាចរៀបការប្រពន្ធជាជនជាតិអាមេរិក ហើយជួយបង្កើតកូនខ្លាំងៗឲ្យអាមេរិកឲ្យបានច្រើនសម្រាប់វីរភាពបាល់ទាត់អាមេរិកនៅថ្ងៃខាងមុខ តែសុំទោសហើយ ពេលនេះខ្ញុំជារបស់ប្រពន្ធខ្ញុំ និងកូនៗខ្ញុំហើយ” ៕
ដោយ៖ តារា