
លោក Carlo Ancelotti ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់កីឡាដ្ឋាន Emirates បន្ទាប់ពីការសំរេចចិត្តរបស់លោក Arsene Wenger ក្នុងការចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះ។ លោក Ancelotti អតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea ក៏ត្រូវបានទាក់ទងនឹងការវិលត្រឡប់ទៅកាន់ទឹកដី Stamford Bridge ផងដែរដោយសារតែភាពមិនច្បាស់លាស់នៃអនាគតរបស់លោក Antonio Conte ។
និយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីតាលីកាលពីថ្ងៃសុក្រលោកបាននិយាយថា៖ “លោក Wenger បានសំរេចចិត្តចាកចេញហើយវាគឺជាកាយវិការដ៏រឹងមាំមួយ។ ក្រុមកាំភ្លើងធំដឹងពីអនាគតរបស់ពួកគេប្រសិនបើគម្រោងរបស់ពួកគេពាក់ព័ន្ធនឹងខ្ញុំនោះខ្ញុំពិតជាសប្បាយចិត្តពីទស្សនៈវិជ្ជាដែលមានជំនាញ។ នៅពេលនេះមិនមានអ្វីផ្សេងទៀតទេ”។
លោក Ancelotti ត្រូវបានគេសួរថាតើគាត់នឹងក្លាយជាអ្នកចាត់ការទូទៅរបស់ក្រុមកាំភ្លើងធំ Arsenal ដែរឬទេ? គាត់បាននិយាយថា៖ “ខ្ញុំអាចនិយាយបានថាខ្ញុំចង់ធ្វើការម្តងទៀតប៉ុន្តែវាអាស្រ័យលើខ្ញុំ។ ប្រសិនបើខ្ញុំរកឃើញលទ្ធភាពត្រឹមត្រូវ គម្រោងដែលត្រឹមត្រូវ ខ្ញុំនឹងរីករាយក្នុងការបន្ត” ៕
ដោយ៖ តារា