Napoli លត់ក្រុមការពារតំណែងជើងឯក Liverpool ២-០ ក្នុងជំនួបបើកឆាកក្របខ័ណ្ឌ UCL (វីដេអូ)

40522
  • ការប្រកួតដណ្ដើមពានរង្វាន់លំដាប់ទី១ របស់អឺរ៉ុប UEFA Champions League នារដូវកាលថ្មី ២០១៩/២០២០ នេះ បានចាប់ផ្ដើមហើយកាលពីយប់មិញនេះ ខណះក្រុមការពារតំណែងជើងឯក បានរងបរាជ័យក្នុងជំនួបដំបូងនេះ ។(វីដេអូ)

    ក្រុមការពារតំណែងជើងឯកក្លឹប Liverpool បានប្រកួតចាញ់ក្រុមខ្លាំងរបស់អ៊ីតាលី Napoli ក្នុងលទ្ធផល ០-២ ក្នុងជំនួបដំបូងនៃវគ្គជម្រុះពូល E ក្របខ័ណ្ឌ Champions League ខណះ ២គ្រាប់របស់ក្រុមរបស់លោក Carlo Ancelotti រកបានដោយកីឡាករ Dries Mertens ក្នុងនាទីទី ៨០ ( ប៉េណង់ទី ) និងខ្សែប្រយុទ្ធចំណូលថ្មី Fernando Llorente នៅចុងម៉ោង ( ៩០+២ ) ។

    សូមរំលឹកផងដែរថា ក្រុមហងក្រហម Liverpool បានបង្ហាញទម្រង់លេងល្អមែនទែនក្នុងក្របខ័ណ្ឌ Premier League ( លីគកំពូលអង់គ្លេស ) នារដូវកាល ២០១៩/២០២០ នេះ ដោយ ៥ សប្ដាហ៍កន្លងមកនេះ ពួកគេមិនទាន់ស្គាល់ពាក្យចាញ់ និងស្មើរនៅឡើយទេ ដោយ មាន ១៥ ពិន្ទុពេញតែម្ដង ខណះក្លឹប Napoli ក្នុង ៣ សប្ដាហ៍កន្លងមកនេះមាន ៦ ពិន្ទុ ដោយឈ្នះ ២ ចាញ់ ១ ប្រកួត នៃក្របខ័ណ្ឌ Serie A ( លីគកំពូលអ៊ីតាលី ) ៕

    ទស្សានាវីដេអូ Highlight ទាំងអស់គ្នា៖

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី