Facebook កំពុងសម្ងំផលិតវ៉េនតាឆ្លាតវៃ ដែលពាក់ទៅដូចនៅក្នុងបច្ចេកវិទ្យាពិតៗ គ្រោងបញ្ចេញឆាប់ៗនេះ

62500
  • បើយោងតាមរបាយការណ៍ ពីសំណាក់សារព័ត៌មាន CNBC បានឱ្យដឹងថា ក្រុមហ៊ុន Facebook កំពុងអភិវឌ្ឍទៅលើការប្រើប្រាស់កញ្ចក់បង្ហាញពីក្រុមហ៊ុនផលិតវ៉ែនតាល្បីឈ្មោះ Ray-Ban ដែលនឹងសម្រេចចេញជារូបរាងនៅអំឡុងឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥ ខាងមុខ ។

    វ៉ែនតា VR នោះស្ថិតក្រោមឈ្មោះ Orion ដែលមានសមត្ថភាពប្រើប្រាស់ក្នុងការតេ , បង្ហាញសារដំណឹង ឬព័ត៌មានផ្សេង , ការផ្សាយបន្តផ្ទាល់ រួមទាំងប្រើប្រាស់បណ្តាញសង្គមផងដែរ ។ ហ្វេសប៊ុកបានបន្ថែមថា វ៉ែនតា Orion ការមានបំណងចេញមកជំនួសស្មាតហ្វូនក្នុងពេលបច្ចុប្បន្ន ដែលវាកំពុងស្ថិតនៅក្រោមការអភិវឌ្ឍយ៉ាងសស្រាក់សស្រាំ ។ ក្នុងនោះការបំពាក់នូវកញ្ចក់ដែលមានគុណភាពខ្ពស់ក៏ជាផ្នែកមួយចង់បង្ហាញពីគុណភាពនៅលើវ៉ែនតាស៊េរីថ្មីនេះបន្ថែមឱ្យកាន់តែមានភាពប្រណិត ។

    គួបញ្ជាក់ផងដែរថា ឧបករណ៍ VR ឬ Virtual Reality មានការពេញនិយមនៅប៉ុន្មានឆ្នាំក្រោយនេះ ហើយវាបានផ្តល់ឱ្យអ្នកប្រើប្រាស់ នូវការកំសាន្តបែបសកម្មភាពពិតៗបានយ៉ាងល្អ ។ ដោយឡែក AR ឬ Augmented Reality គឺជាបច្ចេកវិទ្យា បង្ហាញទិដ្ឋភាពពិតផ្សេងៗ នៅលើឧបករណ៍ VR , ស្មាតហ្វូន និង វ៉ែនតាឆ្លាតវៃ ។ ការនាំយកនូវបច្ចេកវិទ្យាទាំង ២ នេះ មកបញ្ជូលទៅក្នុងវ៉ែនតាវៃឆ្លាតមួយ វាពិតជាធ្វើឱ្យយើងចង់ឃើញ ក៏ដូចជាទន្ទឹងរង់ចាំប្រើប្រាស់វាយ៉ាងខ្លាំងដែរ ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី