ក្រោយចាញ់កាលពីយប់មិញ គ្រូ Liverpool ជឿជាក់ថា Napoli អាចឈ្នះក្របខ័ណ្ឌ UCL នារដូវកាលនេះ

42557
  • គ្រូបង្វឹកក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានមានប្រសាសន៍ថា ក្លឹប Napoli អាចឈ្នះពានរង្វាន់ UEFA Champions League នារដូវកាលនេះ ស្របពេលដែលក្រុមរបស់លោកបានរងបរាជ័យក្នុងការប្រកួតបើកឆាក ក្រោមថ្វីជើងក្រុមយក្សអ៊ីតាលីមួយនេះ ។

    ក្រុមការពារតំណែងជើងឯក Liverpool ត្រូវក្រុមម្ចាស់ផ្ទះ Napoli បំបាក់ក្នុងលទ្ធផល ២-០ ក្នុងការប្រកួតបើកឆាកពូល E ដ៏ចម្រូងចម្រាសកាលពីយប់ថ្ងៃអង្គារម្សិលមិញនេះ ។ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ លោក Klopp ក៏ធ្លាប់ដឹកនាំក្រុមប្រកួតចាញ់ក្រុម Napoli ១-០ ក្នុងវគ្គចែកពូលកាលពីរដូវកាលមុន  បើទោះបីជាមានការខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចចិត្តពិន័យបាល់ ១១ ម៉ែត្រកាលពីយប់មិញក៏ដោយ ក៏ប៉ុន្តែលោកបានអះអាងថា ក្រុមរបស់លោក Carlo Ancelotti អាចនឹងមានសម្ថភាពឈ្នះពានរង្វាន់ Champions League នារដូវកាលនេះបាន ។

    អ្នកចាត់ការវ័យ ៥២ ឆ្នាំរូបនេះបាននិយាយថា៖ “ ពួកគេ ( Napoli ) អាចឈ្នះការប្រកួតប្រជែង ( ឈ្នះ UCL ) បាន ។ ប្រសិនបើអ្នកមានផែនការល្អ ប្រសិនបើអ្នកមានកីឡាករល្អនោះ គឺជាអ្វីដែលពួកគេពិតជាមាន ។ បន្ទាប់មកពួកគេអាចឈ្នះការប្រកួតប្រជែង ។ យើងធ្លាប់មានបទពិសោធថា អ្នកមិនចាំបាច់ជាក្រុមល្អបំផុតនៅលើពិភពលោកដើម្បីឈ្នះពានរង្វាន់ Champions League ទេ ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី