
ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបយក្ស Real Madrid កីឡាករ Cristiano Ronaldo បានណែនាំឲលោក Florentino Perez ទិញខ្សែបម្រើ Goncalo Guedes របស់ PSG នៅទីផ្សាដោះដូរកីឡាករមកដល់ក្នុងពេលឆាប់ៗនេះ ។
ខ្សែប្រយុទ្ធវ័យក្មេងរបស់ព័រទុយហ្គាល់រូបនេះបានចំណាយពេលជាមួយក្លិប Valencia កាលពីរដូវកាលមុនដែលបានខ្ចីពីក្លិបយក្សនៅ Ligue 1 ហើយអាចទិញបានក្នុងតម្លៃ ៤០ លានអឺរ៉ូ។
Ronaldo គិតថាមិត្តរួមជាតិរបស់ខ្លួនកីឡាករ Guedes អាចជួយឱ្យរូបគេអាចសម្រេចបាននូវគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងកំណត់ត្រារបស់ Lionel Messi និងធ្វើឱ្យរូបគេមានលក្ខណៈល្អជាង Harry Kane និង Robert Lewandowski ៕
ដោយ៖ តារា