ចាញ់ PSG យប់មិញ R.Madrid បង្កើតកំណត់ត្រាដ៏អាក្រក់មួយនៅ UCL ក្នុងរយះពេល ១៤ ឆ្នាំចុងក្រោយនេះ

20508
  • ក្លឹប Real Madrid បានចាញ់ការប្រកួតក្នុងថ្ងៃបើកឆាកក្របខ័ណ្ឌ UEFA Champions League ជាលើកដំបូងក្នុងរយៈពេល ១៤ ឆ្នាំក្នុងរយះពេលចុងក្រោយនេះ ។

    ក្រុមរបស់លោក Zinedine Zidane បានបង្កើតកំណត់ត្រាដ៏អាក្រក់បំផុតមួយ បន្ទាប់ពីត្រូវបានក្រុមយក្សបារាំង Paris Saint-Germain បំបាក់ក្នុងលទ្ធផល ៣-០ ដោយការស៊ុតបញ្ចូលទី ២ គ្រាប់របស់អតីតកីឡាករ Real Madrid ខ្សែប្រយុទ្ធ Angel Di Maria និង ១ គ្រាប់ទៀតពីកីឡាករ Thomas Meunier ។

    ការចាញ់លើកចុងក្រោយរបស់ក្រុមស្ដេចស Real Madrid ក្នុងការប្រកួតដំបូងនៃយុទ្ធនាការពានរង្វាន់ UEFA Champions League ក៏នៅក្នុងប្រទេសបារាំងផងដែរ ហើយក៏នៅក្នុងលទ្ធផល ៣-០ ដែរ ។ ៣ គ្រាប់នោះរកបានពី John Carew, Juninho និង Sylvain Wiltord ដោយកាលនោះបានចាញ់ក្រោមថ្វីជើងក្រុម Lyon ក្នុងអំឡុងរដូវកាល ២០០៥/០៦ ៕

    ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី