
កីឡាករសញ្ជាតិបារាំង Karin Benzema ជាប្រធានបទកំពុងតែក្ដៅនៃការផ្តល់ជូនទឹកប្រាក់ ៦០ លានផោនពីក្លិបនៅទីក្រុងឡុងប៉ុន្តែវាមិនមែនជាក្លឹប Arsenal នោះទេ។
ផ្ទុយទៅវិញវាគឺជាក្លឹប West Ham ដែលបានចូលប្រកួតប្រជែងដើម្បីនាំយកខ្សែប្រយុទ្ធបារាំងរូបនេះប៉ុន្តែត្រូវបានបរាជ័យក្រោយពី Benzema បានសម្រេចថាវាជាជំហានធ្វើឲខ្លួនធ្លាក់ចុះ។
ទោះជាយ៉ាងណាក៏ដោយក្លឹប Real Madrid នៅតែសង្ឃឹមថាពួកគេអាចលក់ Benzema បានជាដាច់ខាតនៅរដូវក្តៅនេះនៅពេលដែលពួកគេសម្លឹងមើលការប្រមូលប្រាក់ដើម្បីធ្វើការនាំយកកីឡាករល្បីៗនៅរដូវកាលក្រោយ ៕
ដោយ៖ តារា