
យោងតាមកាសែតដ៏ល្បី Diario Gol បានឲដឹងថា តារាបាល់ទាត់របស់ក្លឹប Manchester United កីឡាករ Paul Pogba ចង់ផ្ទេរទៅកាន់ក្លឹប Real Madrid នៅរដូវក្តៅនេះ។
ជាមួយនឹងទំនាក់ទំនងរបស់ខ្សែបម្រើសញ្ជាតិបារាំងជាមួយលោក Jose Mourinho ឈានដល់ចំណុចបែកបាក់គ្នា នោះបិសាចក្រហមមានបំណងចង់លក់រូបគាត់ចោលដែរ ប៉ុន្តែក្លឹប Barcelona បានបិទទ្វារក្នុងកិច្ចព្រមព្រៀងមួយខណៈដែល Lionel Messi មិនចាប់អារម្មណ៍។
ស្របពេលជាមួយគ្នានេះដែរលោក Pogba បាននិយាយថាលោកចង់លេងជាមួយកីឡាករ Cristiano Ronaldo ទោះបីជា Madrid មិនបានគិតទុកជាមុនចំពោះការនាំយកកីឡាកររូបនេះក៏ដោយ ៕
ដោយ៖ តារា