Marcelo៖ ទោះកីឡាកររបស់ Bayern ខំបិទ Ronaldo យ៉ាងណាក៏គាត់នៅតែស៊ុតចូលដែរ

23909
  • ខ្សែ​ការពារ Real Madrid កីឡាករ Marcelo ជឿ​ថា Cristiano Ronaldo នៅតែ​អាច​ស៊ុតបញ្ចូល​ទី FC Bayern München ក្នុង​ការប្រកួត​នៅ​ក្រប​ខណ្ឌ UEFA Champions League នៅ​សប្តាហ៍​ក្រោយ​នេះ​ដដែល ទោះបី​ជា​ពួកគេ​ប្រឹង​បិទ​យ៉ាង​ណា​ក៏​ដោយ។

    Image result for Marcelo with Cristiano Ronaldo

    Ronaldo បាន​ស៊ុត​បញ្ចូលទី​នៅ​ក្នុង​ការប្រកួត​ទាំង ១២ លើក​ចុង​ក្រោយ​របស់​គាត់​នៅ​ក្នុងការ​ប្រកួត​ទាំងអស់​។ អំឡុង​ពេល​នោះ កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​រូបនេះ​បាន​បង្កើន​គ្រាប់​បាល់​ស៊ុត​បញ្ចូលទី​របស់​គាត់​ពី​ចំនួន ២២ គ្រាប់ ឲ្យ​ឡើង​រហូត​ដល់ ៤២ គ្រាប់​ក្នុង​រដូវកាល​នេះ​។

    Related image

    Los Merengues (Real) នឹង​ត្រូវ​ប្រឈម​នឹង​ការ​ធ្វើ​តេស្ត​មួយ​ដ៏​លំបាក​បំផុត​ក្នុង​រដូវកាលនេះ​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​ក្រោយ នៅពេល​ដែល​ពួកគេ​ត្រូវ​ប៉ះ​ជាមួយ​ម្ចាស់​ជើង​ឯក Bundesliga ក្លឹប FC Bayern München នៅ​កីឡដ្ឋាន Allianz Arena សម្រាប់​ការប្រកួត​ជើង​ទីមួយ​នៅ​ក្រប​ខណ្ឌ Champions League វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ប៉ុន្តែ Marcelo ជឿ​ជាក់ថា គ្មាន​នរណា​អាច​បញ្ឈប់ Ronaldo មិន​ឲ្យ​ស៊ុត​បញ្ចូល​ទី​បាន​ឡើយ​។

    Image result for Marcelo with Cristiano Ronaldo

    យោង​តាម​ទស្សនា​វដ្ដី FourFourTwo​ កីឡាករ Marcelo បាន​ប្រាប់​អ្នក​សារព័ត៌​មាន​ថា៖ ” Ronaldo គឺ​ជា​កីឡាករ​ដ៏​ឆ្នើម​បំផុត​នៅ​លើ​លោក យើង​មាន​ទំនុកចិត្ត​លើ​គាត់​យ៉ាង​ខ្លាំង ដូច​ដែល​យើង​មាន​ចំពោះ​កីឡាករ​ទាំង​អស់​របស់​យើង​ផង​ដែរ​ ។ ខ្ញុំ​ប្រាកដ​ណាស់​ថា គាត់​នឹង​អាច​រកគ្រាប់​បាល់​បាន​បន្ថែម​ទៀត ដើម្បី​បន្ថែម​ចំនួន​គ្រាប់បាល់​ទៅក្នុង​ចំនួន​គ្រាប់​បាល់​សរុប​ទាំង ១២ ប្រកួត​របស់​គាត់​ផង​ដែរ” ។

    Image result for Marcelo with Cristiano Ronaldo

    បញ្ជាក់ផងដែរថា ក្លឹប Real Madrid ត្រូវប៉ះជើងឯកក្របខ័ណ្ឌ Bundesliga ក្លឹប FC Bayern München ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ត្រនៃពានរង្វាន់ UEFA Champion League នៅសប្ដាហ៍ក្រោយនេះ ៕

    ដោយ៖ តារា

    ប្រភព :
    foxsportsasia
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី