គិតត្រឹមសប្តាហ៍ទី១៣ នេះ ក្រុមវិទ្យាល័យចាក់អង្រែ នៅតែមិនទាន់ស្គាល់ពាក្យថា ស្មើរ ឬឈ្នះនៅឡើយ

37303
  • ការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកសិស្សវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ ឈានដល់ សប្តាហ៍ទី១៣ ក្រុមវិទ្យាល័យ ចាក់អង្រែ នៅតែមិនទាន់ស្គាល់ពាក្យថាស្មើរឬឈ្នះនៅឡើយទេ ក្រោយបន្តចាញ់វិទ្យាល័យ ជា ស៊ីម សាមគ្គី ០:២ ខណៈក្រុមវិទ្យាល័យ ព្រះស៊ីសុវត្ថិ ៦:១ វិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី ។

    ឆ្លងកាត់ ១២ប្រកួត ក្រុមវិទ្យាល័យ ជា ស៊ីម សាមគ្គី មាន ១៩ពិន្ទុ ឈរចំណាត់ថ្នាក់លេខ៣ ក្នុងតារាងបណ្តោះអាសន្ន លេខ១ វិទ្យាល័យឬស្សីកែវ ឆ្លងកាត់ ១១ប្រកួត មាន ៣០ពិន្ទុ ឈ្នះ ១០ប្រកួត ចាញ់ ១ប្រកួត លេខ២ វិទ្យាល័យឥន្ទ្រទេវី មាន ២៨ពិន្ទុ ឈ្នះ៩ ស្មើរ១ លេខ៤ ក្រុមសាលាវេស្ទឡាញន៍ មាន ១៨ពិន្ទុ ចំណែកវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ ១២ប្រកួតចាញ់ទាំង១២ ឈរបាតារាង ។ រីឯវីទ្យាល័យ ព្រះស៊ីសុវត្តិ ឈរលេខ៥ ដោយ ១១ប្រកួត មាន ១៨ពិន្ទុ ឯក្រុម វិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី ១២ប្រកួត ឈរលេខ៦ ដដែល មាន ១៣ពិន្ទុ ។

    ចំពោះការប្រកួតថ្ងៃស្អែក ក្រុមម្ចាស់ផ្ទះច្បារអំពៅ ប៉ះ ក្រុមកំពូលតារាង វិទ្យាល័យឬស្សីកែវ នៅទីលានច្បារអំពៅ ។ រីឯមួយគូទៀត ក្រុមវិទ្យាល័យ ឥន្រ្ទទេវី ប៉ះ សាលាវេស្ទឡាញន៍ នៅវេលាម៉ោង ៣:៣០ នៅទីលានវិទ្យាល័យ បឹងត្របែក ។
    សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ ទទួល បានការឧបត្ថម្ភធំពីក្រុមហ៊ុន Cambodia Airways និងក្រុមហ៊ុនភេសជ្ជៈ POCARI SWEAT និងមានសហការផ្សាយផ្ទាល់ពីអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី