Andres Iniesta និងចុះហត្ថលេខាជាមួយក្លឹប Chongqing Dangdai Lifan របស់ចិននៅរដូវក្ដៅនេះ

49587
  • ខ្សែបម្រើចាស់វស្សា Andres Iniesta និងចុះហត្ថលេខាជាមួយក្លឹប Chongqing Dangdai Lifan  FC របស់ក្របខ័ណ្ឌ Chinese Super League នៅចុងបញ្ចប់នៃរដូវកាលនេះបន្ទាប់ពីចាកចេញពីក្លឹប Barcelona ។

    តាមការចុះផ្សាយរបស់កាសែត Marca  ក្លឹប Chongqing Lifan កំពុងឈានមុខគេក្នុងការចុះហត្ថលេខាលើតារាបាល់ទាត់របស់ក្រុម Barcelona រូបនេះ ។ ក្លឹបចិនមួយនេះបានបង្កើតទំនាក់ទំនងជាមួយអ្នកជំនួញជនជាតិចិនឈ្មោះជៀងលីចាង (Jiang Lizhang) ដែលជាប្រធានក្រុមហ៊ុន Granada ។

    Related image

    ការសែត Marca ក៏បានអះអាងផងដែរថាក្លឹប Chongqing Dangdai Lifan គឺជាក្រុមដែលមានឱកាសល្អបំផុតក្នុងការចុះហត្ថលេខាលើ Iniesta ខណៈដែលលោក Lizhang កំពុងប្រើភ្នាក់ងារទីផ្សារកីឡារបស់ខ្លួនដើម្បីល្បួងនាំយកវិះបុរសរបស់អេស្ប៉ាញពីកីឡាដ្ឋាន Nou Camp ផងដែរ ។ Iniesta ត្រូវបានគេរំពឹងថានឹងធ្វើការប្រកាសជាផ្លូវការអំពីអនាគតរបស់គាត់បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa del Rey នៅថ្ងៃសៅរ៍រវាងក្រុម Barca និង Sevilla ។

    Image result for Andres Iniesta to Chongqing Dangdai Lifan  FC

    កាលពីដើមសប្តាហ៍នេះប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានរាយការណ៍ថា Iniesta បានសម្រេចចិត្តរួចហើយដើម្បីផ្លាស់ទីទៅកាន់ក្លឹបដែលស្ថិតនៅតំបន់ភាគខាងកើតប្រទេសចិនមួយនេះ ៕

    ដោយ៖ តារា

    ប្រភព :
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី