Silva ចេញមកការពារ Man City ថា វាមិនអាចទៅរួចទេក្នុង ៣ រដូវកាលសុទ្ធតែជាពេលវេលាល្អនោះ

31420
  • ខ្សែបម្រើវ័យ ២៥ ឆ្នាំ Bernardo Silva ជឿជាក់ថា ក្រុមមេឃខៀវ Manchester City មិនមានអ្វីដែលត្រូវបង្ហាញទេ ហើយបានគាំទ្រក្រុមរបស់គាត់ដើម្បីទប់ទល់នឹងវិបត្តិខ្សែការពាររបស់ពួកគេ ។

    Manchester City បានឈ្នះជើងឯក Premier League និងឈ្នះពានរង្វាន់ក្នុងស្រុកទាំងអស់កាលពីរដូវកាល ២០១៨/២០២៩ ។ ប៉ុន្តែក្រុមរបស់លោក Pep Guardiola រកបានត្រឹមតែ ១០ ពិន្ទុប៉ុណ្ណោះ ពោលគឺចាញ់ ៥ ពិន្ទុនៅពីក្រោយក្រុមកំពុងឈរនៅកំពូលតារាងក្លឹប Liverpool បន្ទាប់ពីឆ្លងកាត់ ៥ ប្រកួតនៃក្របខ័ណ្ឌ Premier League រដូវកាល ២០១៩/២០២០ ដោយប្រកួតចុងក្រោយបានភ្លាតចាញ់ក្រុមចំណូលថ្មី Norwich City ក្នុងលទ្ធផល ៣-២ កាលពីចុងសប្តាហ៍មុនកន្លងទៅនេះ ។ ម្ចាស់ជើងឯកអង់គ្លេសបានវិលត្រឡប់ទៅរកជ័យជម្នះវិញកាលពីថ្ងៃពុធ ដោយយកឈ្នះលើក្រុម Shakhtar Donetsk ក្នុងលទ្ធផល ៣-០ ក្នុងវគ្គជម្រុះតាមពូលនៃក្របខ័ណ្ឌ Champions League ហើយខ្សែបម្រើឆ្នើម Bernardo Silva បានចេញមុខមកការពារវិបត្តិរបស់ Manchester City ។

    បន្ទាប់ពីទទួលបានជ័យជម្នះលើក្រុម Shakhtar Donetsk កីឡាករសញ្ជាតិព័ទុយហ្គាល់ Silva បានប្រាប់អ្នកសារព័ត៌មានថា៖ “ មនុស្សអាចរិះគន់ និងនិយាយអ្វីដែលពួកគេចង់បាន ។ យើងមិនចាំបាច់បង្ហាញអ្វីដល់នរណាម្នាក់ទេ បន្ទាប់ពីអ្វីដែលយើងបានធ្វើកាលពី ២ រដូវកាលមុន ។ ពិតណាស់យើងមិនសប្បាយចិត្តនោះទេ ព្រោះយើងចង់ធ្វើបានល្អជាងនេះ ហើយយើងដឹងថាការចាញ់ក្រុម Norwich គឺមិនល្អទេ ប៉ុន្តែក្រុមទាំងអស់មានពេលវេលាល្អ និងអាក្រក់ ។ វាមិនអាចទៅរួចទេ ក្នុងការស្នាក់នៅ ៣ រដូវហើយសុទ្ធតែមានពេលវេលាល្អ ” ។

    Bernardo Silva បន្តទៀតថា៖ ” ពេលខ្លះអ្នកនឹងមានពេលមិនល្អ ហើយវាជាវិធីដែលអ្នកមានប្រតិកម្មចំពោះគ្រាមិនល្អទាំងនោះដែលបង្ហាញ និងបង្ហាញថា អ្នកជាក្រុមល្អហើយនោះជាអ្វីដែលយើងនឹងព្យាយាមធ្វើ ។ រាល់ពេលដែលយើងមានរឿងអាក្រក់កាលពីមុនយើងតែងតែមានប្រតិកម្មល្អ ហើយនោះជាអ្វីដែលយើងនឹងព្យាយាមធ្វើម្តងទៀត ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី