ព្រឹត្តិការណ៍ រត់ដើម្បីសេចក្ដីស្រលាញ់នៅឆ្នាំនេះកើនឡើងជាងឆ្នាំមុនជាង ៥០%

78271
  • ព្រឹត្តការណ៍រត់ ដើម្បីសេចក្តី ស្រឡាញ់ ឆ្នាំនេះ អ្នកចុះឈ្មោះ មានការកើនឡើង ជាង ៥០% បើធៀប និងឆ្នាំមុន
    ព្រឹត្តិការណ៍ រត់ដើម្បីសេចក្ដីស្រលាញ់ ដែលគ្រោងធ្វើនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ ចំនួនអ្នកចុះឈ្មោះមានជាង ៣២៤៨ នាក់ កើនឡើង ៥០% ២ពាន់នាក នេះបើតាម ការបញ្ជាក់របស់ ឯ ឧ វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា ឆ្នាំមុនមានអ្នកចូលរួមប្រមាណជិត២ពាន់នាក់ តែសម្រាប់ឆ្នាំ២០១៨ មានការកើនឡើងយ៉ាងច្រើន រហូតដល់ជាង៣ពាន់នាក់ ចំនុចនេះបញ្ជាក់ថា មហាជនមានការយល់ដឹងកាន់តែច្បាស់ពី គោល បំណងនៃការបង្កើតព្រឹត្តិការណ៍ រត់ដើម្បីសេចក្តីស្រឡាញ់ ។

    Related image

    Image result for ព្រឹត្តការណ៍រត់

    ឯ ឧ អគ្គបញ្ជាក់ថា ព្រឹត្តិការណ៍ នេះធ្វើឡើងក្នុងគោលបំណង ចង់ឲ្យមហាជនយល់ដឹងពី ទិវាបុណ្យ សេចក្ដីស្រលាញ់ គឺសំដៅលើការ ស្រលាញ់ និងគោរព ឪពុក ម្ដាយ បងប្អូន និងមិត្តភ័ក្ដិ ជាដើម ពោលមិនមែនសំដៅ លើសេចក្ដីស្នេហារវាង បុរស និងនារី ដែលធ្វើខុស ប្រពៃណីនោះឡើយ ។ ឯ ឧ បន្តថា ចំពោះថវិកាដែល ទទួលបានពីព្រឹត្តិការណ៍នេះ គណៈកម្មាធិការ នឹងយកទៅជួយ ឧបត្ថម្ភ ដល់សាលារៀន ដែលមានការខ្វះ ខាតនៅជុំវិញរាជធានី ឬតាមបណ្ដាខេត្តផ្សេងៗ ។
    សូមបញ្ជាក់ថា ព្រឹត្តការណ៍នេះ បង្កើតឡើង៥ឆ្នាំហើយ ចំពោះទីតាំងឆ្នាំនេះ គ្រោងធ្វើឡើង នៅកោះពេជ្រ ដែលត្រូវបានចែកជា២វិញ្ញាសាធំៗគឺវិញ្ញាសា រត់ចម្ងាយ ៣គីឡូម៉ែត្រ និង ៥ គីឡូម៉ែត្រ។ ការចុះឈ្មោះអាចទាក់ទងទៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឬតាមរយៈក្រុមហ៊ុន Smart ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី