
តម្លៃខ្លួនរបស់កីឡាករ Gareth Bale បានធ្លាក់ចុះសល់ត្រឹម ៧០ លានអឺរ៉ូនៅពេលដែលក្លិប Real Madrid សង្ឃឹមថានឹងមានក្លឹបណាមួយមកចាប់អារម្មណ៍។ នេះបើយោងតាម Don Balon
លោក Florentino Perez ប្រធានក្លឹប Real Madrid ចង់ឱ្យ Bale ចេញនៅរដូវក្តៅនេះ ទោះគាត់ដឹងរួចហើយថាតម្លៃរបស់កីឡាកររូបនេះនឹងមានតម្លៃទាប ។
ដោយទម្លាក់តម្លៃនេះលោក Perez សង្ឃឹមថានឹងធ្វើឱ្យមានការដេញថ្លៃរវាងក្លិបទាំងអស់ដែលចង់បានរូបគេ ដើម្បីឲតម្លៃខ្លួនរបស់កីឡាករ Bale កើនឡើងរហូតដល់ ១០០ លានអឺរ៉ូ វិញ ៕
ដោយ៖តារា