
ខ្សែបម្រើ Marouane Fellaini របស់ក្រុម Manchester United កំពុងត្រូវបានក្លឹបចំនួន ៦ កំពុងប្រម៉ាញ់ ដោយកិច្ចសន្យារបស់គាត់នៅទឹកដី Old Trafford និងត្រូវផុតកំណត់នៅចុងរដូវកាលនេះ។
Paris Saint-Germain, Juventus, Besiktas, Monaco, West Ham និង Leciester City សុទ្ធសឹងសង្ឃឹមថានឹងទទួលបានហត្ថលេខារបស់កីឡាករអន្តរជាតិប៊ែលហ្សិករូបនេះនៅរដូវក្តៅខាងមុខ។
PSG និង Juventus ត្រូវបានគេចាត់ទុកថាជាក្រុមដែលមានឱកាលជាងគេក្នងការនាំយកទៅកាន់ទឹកដីរបស់ពួកគេ ខណៈដែលក្តីសុបិន្តរបស់លោក David Moyes អ្នកចាត់ការទូទៅក្លឹប West Ham ក្នុងការជួបជុំជាមួយ Fellaini អាចនឹងត្រូវបានរងការបរាជ័យដោយភាពមិនច្បាស់លាស់ក្រុមរបស់គាត់នៅក្របខ័ណ្ឌ Premier league សម្រាប់រដូវកាលក្រោយ ៕
ដោយ៖តារា