Ribery មានអារម្មណ៍ថា ខ្លួននៅក្មេងនៅឡើយ ពេលលេងនៅលើទីលាន ទោះមានវ័យ ៣៦ ឆ្នាំហើយក្ដី

25761
  • Franck Ribery បាននិយាយថា គាត់អាចនឹងលេងបាល់បានប៉ុន្មានឆ្នាំទៀត ដោយអះអាងថា ការលេងនៅលើទីលានគាត់នៅតែមានអារម្មណ៍ថាវ័យក្មេង បន្ទាប់ពីស៊ុតបញ្ចូលទីបាន ១ គ្រាប់នៅក្នុងជ័យជម្នះរបស់ក្រុម Fiorentina ៣-១ លើក្រុម AC Milan ។

    ខ្សែប្រយុទ្ធជើងចាស់សញ្ជាតិបារាំង Franck Ribery បានរកគ្រាប់បាល់ទី ៣ ឱ្យក្រុម Fiorentina របស់គាត់នៅលើទឹកដី San Siro ហើយគាត់ត្រូវបានអ្នកគាំទ្រអបអរសាទរ បន្ទាប់ពីបានស៊ុតបាល់បញ្ចូលទីមួយគ្រាប់នោះ មុនពេលត្រូវបានប្តូរចេញ ខណះអតីតកីឡាកររបស់ក្លឹប Bayern Munich វ័យ ៣៦ ឆ្នាំរូបនេះ បានបង្ហាញអារម្មណ៍រីករាយ និងមានបំណងចង់បន្តអាជីពជាកីឡាករបាល់ទាត់ច្រើនឆ្នាំទៀត ។

    Ribery បានប្រាប់ទូរទស្សន៍ Sky Sport Italia ថា៖ ” ខ្ញុំសប្បាយចិត្ត នៅពេលដែលអ្នកលេងនៅ San Siro វាតែងតែពិសេស ។ វាជាជំនួបដ៏ធំមួយ ហើយមានអ្នកគាំទ្រជាច្រើន ។ វាពិតជាលំបាកបន្តិចសម្រាប់អ្នកគាំទ្រក្រុម AC Milan នាពេលឥឡូវនេះ ប៉ុន្តែយើងបានបំពេញតួនាទីបានល្អ ហើយនោះជារឿងសំខាន់សម្រាប់យើង ” ។

    អតីតកីឡាករជម្រើសជាតិបារាំងរូបនេះបន្តថា៖ “ បាទ ខ្ញុំចាស់ហើយ ប៉ុន្តែខ្ញុំមានអារម្មណ៍ថា ក្មេងនៅឡើយលើទីលាន ។ បាល់ទាត់ គឺជាជីវិតរបស់ខ្ញុំ ខ្ញុំស្រឡាញ់វាណាស់ ។ ខ្ញុំបានមកជួយ Fiorentina កីឡាករ និងអ្នកគាំទ្រ ។ ខ្ញុំសប្បាយចិត្តណាស់ ប៉ុន្តែខ្ញុំត្រូវធ្វើការរាល់ថ្ងៃ រាល់សប្តាហ៍ ដើម្បីលេងតាមរបៀបដែលខ្ញុំបានធ្វើនៅយប់នេះ ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី