ក្រោយស៊ីសាច់ហុតឈាមគ្នាជាង១០ឆ្នាំ ទីបំផុតដឹងថារវាង Ronaldo និង Messi មួយណាល្អជាងហើយ

15880
  • Virat Kohli ដែលជាកំពូលកីឡាករគ្រីឃីតដ៏ល្បីរបស់ឥណ្ឌា បាននិយាយថា Cristiano Ronaldo គឺជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុត ខណះ Lionel Messi គឺជាកីឡាករដែលមានទេពកោសល្យពីធម្មជាតិកម្រមាន ។

    Kohli ត្រូវបានអ្នកសារពត៌មាន ឱ្យជ្រើសរើសយកមួយរវាងកំពូលកីឡាករបាល់ទាត់ឆ្នើមបំផុតលើពិភពលោកចំនួន ២ រូប គឺ Cristiano Ronaldo និង Lionel Messi ថា មួយជាកីឡាករល្អបំផុត ព្រោះនាពេលកន្លងមក គ្មាននរណាម្នាក់អាចចែកដាច់ថា រវាងអ្នកទាំង ២ មួយណាល្អជាងមួយណានោះទេ នៅក្នុងរយះពេលជាង ១០ ឆ្នាំកន្លងមកនេះ ខណះលោក Kohli បានអះអាងថា ខ្សែប្រយុទ្ធរបស់ Juventus វ័យ ៣៤ ឆ្នាំ គឺជាកីឡាករពេញលេញបំផុត ខណះ Messi ជាកីឡាករកើតមកមានទេពកោសល្យស្រាប់ប៉ុណ្ណោះ ។

    កំពូលកីឡាករគ្រីឃីតរូបនេះបានប្រាប់កាសែត The Times of India ថា៖ “ សំណួរដ៏លំបាក ។ ប៉ុន្តែខ្ញុំអាចនិយាយបានថា Cristiano គឺជាកីឡាករពេញលេញបំផុតដែលខ្ញុំបានឃើញ ។ មិនថា វាជាជើងឆ្វេង ជើងខាងស្តាំ ល្បឿន ឬជំនាញនោះទេ ប៉ុន្តែគាត់អស្ចារ្យណាស់ ។ ខ្ញុំមិនបានឃើញអ្នករកគ្រាប់បាល់បានល្អជាងនេះនោះទេ ។ គាត់បានធ្វើបដិវត្តកីឡា ហើយមនុស្សគ្រប់គ្នាបានដើរតាមគាត់ ។ កន្លែងរបស់គាត់គឺពិសេស ប៉ុន្តែប្រសិនបើខ្ញុំត្រូវជ្រើសរើសយកតែម្នាក់គត់នៅក្នុងក្រុមរបស់ខ្ញុំដែលនឹងផ្តល់ថាមពល និងកម្លាំងខ្លាំងនោះគឺ Cristiano ” ។

    Kohli បានបន្ថែមថា៖ “ វាជាចំណូលចិត្តផ្ទាល់ខ្លួន ។ Messi ជាមនុស្សប្លែកអស្ចារ្យ ដែលមានទេពកោសល្យពីធម្មជាតិ ហើយសមត្ថភាពរបស់គាត់គឺស្ថិតនៅលំដាប់ទី ២ ។ សម្រាប់ខ្ញុំ អ្វីដែលលេចធ្លោ គឺសមត្ថភាព ឬក៏ឆន្ទៈក្នុងការខិតខំប្រឹងប្រែងរាល់នាទីនៃការប្រកួត ។ Ronaldo បានបំបែកខ្លួនគាត់ចេញពីមនុស្សគ្រប់គ្នា ។ ការលេងនៅកម្រិតកំពូល អ្នករាល់គ្នាមានទេពកោសល្យ ប៉ុន្តែខ្ញុំមិនគិតថានរណាម្នាក់មានឆន្ទៈដែលគាត់ ( Ronaldo ) មាននោះទេ ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី