
យោងតាមវិបសាយ Diario Gol បាននិយាយថាក្លឹប Barcelona កំពុងរៀបចំកិច្ចព្រមព្រៀងដោះដូរកីឡាករ Ousmane Dembele ហើយពួកគេសង្ឃឹមថានឹងបញ្ចុះបញ្ចូល Mohamed Salah ឱ្យចាកចេញពី Anfield មកកាន់ទីលាន Camp Nou បាន។
របាយការណ៍នេះបានលើកឡើងថាសំណើបែបនេះនឹងធ្វើឱ្យកីឡាករ Lionel Messi សប្បាយចិត្ត ដោយរូបគេមិនចង់ឃើញកីឡាករ Antoine Griezmann ចូលរួមជាមួយក្រុមនៅតំបន់កាតាឡាននោះទេ ព្រោះគាត់យល់ថាពួកគេនឹងអាចធ្វើព្យុះធ្វើភ្លៀងនៅលើទីលានបាន។
ការទិញ Salah មានន័យថា Barcelona គឺមានកីឡាករដែលមានសមត្ថភាពខ្ពស់បំផុតជាជាងការរង់ចាំ Dembele ក្នុងការអភិវឌ្ឍខ្លួនយ៉ាងពេញលេញ ហើយក៏មានន័យថា Coutinho អាចផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតទៅលើការជំនួសកន្លែងកីឡាករ Andres Iniesta នៅក្នុងតំបន់កណ្តាលជាជាងធ្វើការនៅលើតំបន់ស្លាប ៕
ដោយ៖ តារា