អតីតអ្នកចាំទី Inter និង ជម្រើសជាតិប្រេស៊ីល បានប្រកាសចូលនិវត្តន៍ពីវិស័យបាល់ទាត់ហើយ

4373
  • អ្នកចាំទីអាជីពដែលជួយក្លឹប Inter Milan លើកពាន UEFA Champions League កាលពីឆ្នាំ ២០១០ អ្នកចាំទី Julio Cesar និងជាអតីតអ្នកចាំទីក្រុមជម្រើសជាតិប្រេស៊ីលរូបនេះបានប្រកាសចូលនិវត្តន៍ពីវិស័យកីឡាបាល់ទាត់ហើយ។

    Related image

    Cesar បានលេងឱ្យក្លឹប Flamengo របស់ប្រេស៊ីលទទួលបានជ័យជម្នះ ២-០ លើក្រុម América Mineiro កាលពីថ្ងៃសៅរិ៍ គឺជាប្រកួតចុងក្រោយរបស់គាត់ក្នុងនាមជាអ្នកចាំទីម្នាក់ដែលបានចុះកុងត្រារយៈពេលខ្លីជាមួយនឹងក្លឹបដែលគាត់បានចាកចេញទៅកាន់ទ្វីបអឺរ៉ុបអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។

    Related image

    កីឡាករសញ្ជាតិប្រេស៊ីលរូបនេះត្រូវបានគេស្គាល់យ៉ាងច្បាស់តាមរយៈពេលវេលារបស់គាត់ជាមួយ Inter Milan ក្នុងក្របខ័ណ្ឌ Serie A ដែលគាត់បានបង្ហាញខ្លួនជាង ២០០ ប្រកួត ក្នុងរយៈពេលប្រាំពីរឆ្នាំជាមួយក្លឹបនិងក៏ជាអតីតអ្នកចាំទីសម្រាប់ក្រុមជម្រើសជាតិប្រេស៊ីល ផងដែរ ៕

    ដោយ៖ តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី