ក្រោយស៊ីមិនទុកមុខ គ្រូ Bayern អះអាងថា គ្មាននរណាម្នាក់អាចស្រម៉ៃឃើញលទ្ធផល ៧-២ នេះនោះទេ

29239
  • លោក Niko Kovac បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីក្រុម Bayern Munich របស់លោកបានបំបាក់ក្រុម Tottenham Hotspur ក្នុងលទ្ធផល ៧-២ នៅថ្ងៃអង្គារនេះ ខណះលោកបាននិយាយថា លោកមិនអាចសុបិនឃើញលទ្ធផលបែបនេះឡើយ ។

    ក្រុម Bayern Munich បានបំបាក់ក្រុមម្ចាស់ផ្ទះដល់កីឡដ្ឋាន Tottenham Hotspur ទោះបីជាតារាឆ្នើមសញ្ជាតិកូរ៉េខាងត្បូង Son Heung-min បើកការរកគ្រាប់បាល់មុននៅនាទីទី ១២ យ៉ាងណាក៏ដោយ ។ អតីតកីឡាករវ័យក្មេងរបស់ក្រុមកាំភ្លើងធំ Arsenal គឺ Serge Gnabry បានបង្ហាញទម្រង់លេងស្ទើរមិនគួរឱ្យជឿ ដោយស៊ុតបញ្ចូលទីបាន ៤ គ្រាប់ម្នាក់ឯង ខណៈដែលខ្សែប្រយុទ្ធជួរមុខ Robert Lewandowski រកបាន ២ គ្រាប់ ហើយ Joshua Kimmich ក៏រកបាន ១ គ្រាប់ផងដែរ ។

    លទ្ធផលនេះធ្វើឱ្យក្រុម Bayern ទទួលបាន ៣ ពិន្ទុយ៉ាងជាទីគាប់ចិត្ត ដើម្បីបន្តឈរនៅលើកំពូលតារាងនៃពូល B ដោយឆ្លងកាត់ ២ ប្រកួត ឈ្នះទាំងពីរប្រកួត ខណះគ្រូបង្វឹកក្រុមម្ចាស់ជើងឯក Beayern Munich លោក Kovac កំពុងបង្ហាញភាពខ្លាំងរបស់ក្រុមលោកនៅក្នុងពានអឺរ៉ុបនារដូវកាលនេះ ។

    គ្រូបង្វឹកវ័យ ៤៧ ឆ្នាំរូបនេះបានប្រាប់ DAZN ថា៖ “គ្មាននរណាម្នាក់អាចសុបិន្តពីលទ្ធផលនេះទេ ( អាចស៊ុតបានរហូតដល់ ៧ គ្រាប់ ) ។ យើងបានដឹងពីអ្វីដែលត្រូវរំពឹងនៅទីក្រុងឡុង ហើយយើងបានឆ្លងកាត់វាក្នុងរយៈពេល ២៥ នាទីដំបូង ។ Tottenham បានដាក់សម្ពាធលើយើងយ៉ាងច្រើន ប៉ុន្តែសំណាងល្អ Manuel Neuer បានរក្សាពួកយើងក្នុងការប្រកួតនេះ ។ បន្ទាប់ពីនោះក្រុមរបស់ខ្ញុំធ្វើបានយ៉ាងល្អ ។ ជាការពិតណាស់ គ្រាប់ទី២ ពិតជាមានសារៈសំខាន់ណាស់សម្រាប់យើង យើងបានរឹតបន្តឹងរឿងមួយចំនួនម្តងទៀត ហើយបន្ទាប់មកយើងបានលេងដូចដែលខ្ញុំស្រមៃ និងប្រាថ្នា ។ សំខាន់ជាងនេះគឺយើងយកគ្រប់ឱកាសទាំងអស់ដែលយើងបង្កើតឡើង” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី