ដឹងអត់ថា កម្ពុជាយើងមានមាសសម្រាប់តម្កល់ទុកចំនួនប៉ុន្មាន? ហើយទុកនៅប្រទេសណាខ្លះ?

39935
  • កម្ពុជាមានមាសចំនួន ៣០ តោន និងបានទុកដាក់នៅប្រទេស ៣ ផ្សេងគ្នា ខណៈកម្ពុជាមានអតិរេកសាច់ប្រាក់កាលពីខែសីហា កន្លងមកនោះមានចំនួនជាង ១៥ ពាន់លានដុល្លារផងដែរ នេះបើយោងតាមការអះអាងរបស់ប្រមុខរាជរដ្ឋាភិបាលឱ្យដឹង ។

    រូបតំណាង

    សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានឱ្យដឹងថា គិតត្រឹមខែសីហា ឆ្នាំ២០១៩ នេះ កម្ពុជាមានអតិរេកសាច់ប្រាក់ ឬប្រាក់លើសពីកំណត់ចំនួនជាង ១៥ ពាន់លានដុល្លារអាមេរិក និងមានមាសសរុបចំនួន ៣០ តោន ។ បើតាមយោងតាមសម្ដីសម្តេចកម្ពុជាមានមាសចំនួន ១២ តោនជាមរតកដែលទុកនៅប្រទេសស្វីស មាសចំនូន ១៥ តោនត្រូវធនាគារជាតិទិញ និងតម្កល់ទុកនៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស និង ៣ តោនផ្សេងទៀតត្រូវបានធនាគារជាតិតម្កល់ទុកនៅរាជធានីភ្នំពេញ ៕

    រូបតំណាង

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី