Keylor Navas៖ ខ្ញុំមិនខ្លាចក្លឹបទិញអ្នកចាំទីថ្មីនោះឡើយ

20061
  • អ្នកចាំទីរបស់ក្លឹប​ Real Madrid គឺ Keylor Navas បាននិយាយថា រូប​គេ​មិន​ដែល​ខ្លាច​ក្នុង​ការ​ប្រកួត​ប្រជែង​នោះ​ទេ​ប្រសិន​បើ​ក្លឹប​សម្រេច​ចិត្ត​ចុះកុងត្រា​ជាមួយ​អ្នក​ចាំទី​ថ្មី​បន្ថែម​ទៀត​នោះ។ អ្នក​ចាំទីសញ្ជាតិ​ កូស្តារីកា​រូប​នេះ​បាន​និយាយបែបនេះ​​នៅក្នុង​កិច្ច​ប្រជុំសមាជិក​ក្លឹប​មួយ​ ​​​ដោយ​មានប្រធានក្លឹប​គឺ​លោក​ Florentino Perez ចូលរួម​ផងដែរ។

    Image result for keylor navas

    តប​ទៅ​នឹង​សំណួរ​រប​ស់​សមាជិក​ក្លឹប​ម្នាក់ Nava បាន​បញ្ជាក់ថា៖ “ខ្ញុំមិន​ដែល​និយាយ​ថា​ ក្លឹប​មិន​គួរ​ចុះកុង​ត្រា​ជាមួយ​អ្នក​ចាំទីបន្ថែម​នោះឡើយ! ថ្វីត្បិត​តែ​ខ្ញុំមិន​មែន​ជាអ្នក​នៅ​ទី​នេះក្តី តែ​ខ្ញុំស្រឡាញ់​ពេញ​ចិត្ត​ក្លឹប​នេះ​ដូច​ជាអ្នក​ទាំងអស់​គ្នា​ដែរ។ ខ្ញុំ​ខិត​ខំ​ហ្វឹក​ហាត់​រាល់​ថ្ងៃ​គឺដើម្បី​តែ​អាវ​មួយ​ហ្នឹង”។

    Related image

    Perez ក៏បាន​និយាយ​ការ​ពារ​ Navas ដែរ ដោយ​លោក​លើកឡើង​ថា៖ “លោក​បាន​យក​ឈ្នះ​បេះ​ដូង​របស់​អ្នក​គាំ​ទ្រ​ Real Madrid ហើយ។ លោក​យកបាន​បេះ​ដូងរបស់ពួកគេ​ដោយ​សារ​តែ​ទេពកោសល្យ វិជ្ជាជីវៈ និង​អាកប្បកិរិយា​ល្អ​របស់លោក”។

    Image result for Perez

    “វាជាមោទកភាព​សម្រាប់​ក្លឹប​ទាំងមូល​ដែល​មាន​លោក ជាអ្នក​ចាំទី​ មិន​ថា​អ្នក​ណា​គេនិយាយ​យ៉ាង​ម៉េច​ពីលោក​នោះឡើយ ខ្ញុំ​ជឿជាក់​ថា​លោក​នឹង​នៅ​ជាមួយ​ពួកយើង​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត។ យើង​ទាំងអស់​គ្នា​ចង់​ឲ្យ​លោក​នៅ​ទី​នេះ​ជាមួយ​ពួកយើង​ដើម្បី​បង្កើត​ប្រវត្តិសាស្ត្រ​ និង​ជួយ​ឲ្យ​ Real ទទួលបាន​​ជោគជ័យ​កាន់តែ​ធំៗជាងពេល​នេះទៅទៀត”៕

    ដោយ៖តារា

    ប្រភព :
    foxsportsasia
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី