ពិធីប្រកាសចូលកាន់មុខតំណែងនាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពត

64757
  • រសៀលថ្ងៃអង្គារទី​២​ ខែតុលា​ ឆ្នាំ២០១៩​ ឯកឧត្តម​ ជាវ​ តាយ​ អភិបាលនៃគណ:អភិបាលខេត្តកំពត​ បានអញ្ជេីញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងនាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពត​ ក្រោមអធិបតីភាពឯកឧត្តម​ សាស្ត្រាចារ្យ​ ធា​ គ្រុយ​ រដ្ឋលេខាធិការក្រសួងសុខាភិបាល​ ។
    ក្នុងពិធីនេះដែរ មានការអញ្ជេីញចូលរួមពី​ លោកស្នងការនគរបាលខេត្ត​ លោកបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត​ លោកមេបញ្ជាការកងរាជអាវុធហត្ថ​ខេត្ត​ លោក​ លោកស្រីនាយក​ នាយករងរដ្ឋបាលសាលាខេត្ត​ លោក​ លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ លោក​ លោកស្រីអភិបាលក្រុង​ ស្រុក​ លោក​ លោកស្រីនាយកទីចាត់ការ​ អង្គភាពចំណុះសាលាខេត្តសរុបប្រមាណ ២៥០ នាក់ ។

    ឯកឧត្តមអភិបាលខេត្ត​ បានធ្វេីការកោតសរសេីរ​ និងវាយតម្លៃខ្ពស់ចំពោះគណ:គ្រប់គ្រងសាលា​ លោក​ លោកស្រី​ សាស្ត្រាចារ្យ​ និងមន្រ្តី​គ្រប់ជាន់ថ្នាក់ក្នុងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពត​ ដែលកន្លងមកបានសហការគ្នាបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសេីរ​ រួមចំណែកជាមួយរដ្ឋបាលខេត្ត​ ក្នុងការផ្តល់នូវពុទ្ធិ​ ចំណេះដឹង​ ក៏ដូចជាបទពិសោធន៍ល្អៗជូនដល់ក្មួយៗ​ ដេីម្បីយកទៅបម្រេីវិជ្ជាជីវ:ខាងផ្នែកសុខាភិបាលជូនប្រជាពលរដ្ឋនាពេលខាងមុខ។ ឯកឧត្តមបានមានប្រសាសន៍​ផ្តាំផ្ញេីដល់លោក​ មិន​ ជាតិ​ នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពតដែលត្រូវបានតែងតាំងនាពេលនេះថា៖
    ១.​ បន្តយកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាព​ និងស្មារតីទទួលខុសត្រូវខ្ពស់​ ស្របតាមតួនាទីភារកិច្ចរៀងៗខ្លួន​ ព្រមទាំងពង្រឹងការអនុវត្តច្បាប់​ លិខិតបទដ្ឋានគតិយុត្តិនានា​ និងគោលការណ៍ណែនាំផ្សេងៗ​ របស់រាជរដ្ឋាភិបាល​ ក្រសួងសុខាភិបាល​ និងរដ្ឋបាលខេត្ត។
    ២.​ ពង្រឹងសាមគ្គីភាព​ ឯកភាពផ្ទៃក្នុង​ ជាមួយគណ:គ្រប់គ្រងសាលា​ សាស្រ្តាចារ្យ​ សំដៅលេីកស្ទួយកិត្យានុភាពថ្នាលបណ្តុះបណ្តាលមួយនេះឲ្យបានល្អប្រសេីរ​ លុបបំបាត់រាល់ភាពអសកម្មទាំងឡាយ​ និងបង្កេីនស្មារតីគោរពក្រមសីលធម៌វិជ្ជាជីវ:។
    ៣.​ បន្តអនុវត្តផែនការសកម្មភាព​ និងទិសដៅការងារដែលបានកំណត់សម្រាប់ឆ្នាំ២០២០​ និងបណ្តាឆ្នាំខាងមុខ។
    ៤.​ យកចិត្តទុកដាក់ជំរុញលេីកទឹកចិត្ត​ អប់រំណែនាំ​ ជួយបង្កលក្ខណ:​ និងផ្តល់ឱកាសការងារដល់មន្ត្រីវ័យក្មេង​ ដែលជាធនធានមនុស្សសម្រាប់បន្តវេន​ នៅថ្ងៃខាងមុខ។
    ៥.​ បន្តពង្រឹងទំនាក់ទំនងការងារជាមួយបណ្តារមន្ទីរអង្គភាពជុំវិញខេត្ត​ រដ្ឋបាលក្រុង​ ស្រុក​ និងឃុំ​ សង្កាត់លេីគ្រប់ទិដ្ឋភាពការងារ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី