Inter ស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់ខ្លួនក្នុងទឹកដីរបស់ Barcelona ក្រោយខកខានរយៈពេល ៤៩ ឆ្នាំ

33122
  • ខ្សែប្រយុទ្ធវ័យក្មេង Lautaro Martinez បានស៊ុតបញ្ចូលទីមួយគ្រាប់ឱ្យ Inter Milan នាំមុខ Barcelona ត្រឹមរយៈពេល ២ នាទីប៉ុណ្ណោះ ហើយនេះជាការរកបានគ្រាប់បាល់ទី១ របស់ក្លឹបអ៊ីតាលីនៅកីឡដ្ឋាន Camp Nou ក្នុងរយៈពេល ៤៩ ឆ្នាំចុងក្រោយនេះ ។

    ក្រុមកំពុងឈនៅកំពូលតារាងក្របខ័ណ្ឌ Serie A ក្លឹប Inter Milan មិនបានរកគ្រាប់បាល់បញ្ចូលទីនៅឯកីឡដ្ឋាន Camp Nou ចាប់តាំងពីឆ្នាំ ១៩៧០ នៅក្នុងការប្រកួតពានរង្វាន់ Fairs Cup ដោយមិនអាចស៊ុតបញ្ចូលទីនៅក្នុងការប្រកួតចំនួន ៥ លើកចុងក្រោយរបស់ពួកគេ ។ វាជាលើកទី៣ ហើយនៅរដូវកាលនេះ ដែលក្រុមអ្នកមានបុណ្យ Barcelona ត្រូវបានគូរប្រកួតប្រជែងស៊ុតនាំមុខមុន ដែលក្រុម ២ ទៀតរួមមាន Real Betis និង Granada ។

    សូមរំលឹកផងដែរថា ក្រុមរបស់លោក Ernesto Valverde ក្រោយពីយកឈ្នះកាលពីយប់មិញ បានបន្តឈរនៅចំណាត់ថ្នាក់លេខ២ ប្រចាំពូល F នៃវគ្គសន្សំពិន្ទុពានរង្វាន់ UEFA Champions League ខណះ Inter Milan កំពុងឈរនៅបាត់តារាង ដោយមានត្រឹមតែ ១ ពិន្ទុប៉ុណ្ណោះ រីឯក្រុមយក្សអាល្លឺម៉ង់ Borussia Dortmund នៅតែបន្តឈកំពូលតារាង បន្ទាប់ពីបំបាក់ក្រុម Slavia Praha ៕

    ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី