Haaland ៖ ឳពុកខ្ញុំតែងតែងអួតខ្ញុំថា គាត់បានស៊ុតចូលនៅទឹកដី Anfield ឥឡូវនេះខ្ញុំអាចអួតគាត់វិញហើយ

29385
  • Erling Braut Haaland បាននិយាយបែបលេងសើចថា ទីបំផុតលោកអាចផ្តល់ចម្លើយតបទៅឪពុកលោក Alf-Inge ហើយ បន្ទាប់ពីខ្សែប្រយុទ្ធវ័យក្មេង Red Bull Salzburg រូបនេះរកគ្រាប់បាល់បានមួយគ្រាប់នៅទឹកដី Anfield ។

    Erling Braut Haaland

    កីឡាករវ័យ ១៩ ឆ្នាំ Erling Braut Haaland បានរកគ្រាប់បាល់ទី ៣ ក្នុងចំណោម ៣ គ្រាប់របស់ក្រុម Red Bull Salzburg កាលពីយប់មិញនេះ ខណះក្រុមហងក្រហម Liverpool បានយកឈ្នះទៅលើក្រុមយក្សអូទ្រីសទាំងលំបាកក្នុងលទ្ធផល ៤ ទល់នឹង ៣ ។ មួយគ្រាប់កាលពីយប់មិញនេះរបស់ Haaland គឺជាគ្រាប់ទី ១៨ របស់គាត់នៃរដូវកាលនេះ និងជាគ្រាប់បាល់ទី ៤ របស់គាត់ក្នុងការប្រកួត Champions League ក្នុងចំនួន ២ ប្រកួតកន្លងមកនេះផងដែរ ខណៈដែលកីឡាករន័រវេសរូបនេះស្ថិតនៅកៅអីបម្រុង បន្ទាប់ពីមានបញ្ហាជម្ងឺបន្ដិចបន្ដួច ។

    ឳពុករបស់ Haaland

    ឪពុករបស់ Haaland ដែលមានឈ្មោះថា Alf-Inge ដែលជាអតីតកីឡាកររបស់ក្លឹប Nottingham Forest, Manchester City និង Leeds United ដែលបានចាយរយៈពេល ១០ ឆ្នាំនៅក្នុងប្រទេសអង់គ្លេស ដោយស៊ុតបញ្ចូលទីបាន ១៧ គ្រាប់នៅក្នុងក្របខ័ណ្ឌ Premier League ។ មួយគ្រាប់ក្នុងចំណោមគ្រាប់បាល់ទាំងនោះ គឺមានមួយគ្រាប់នៅក្នុងកីឡដ្ឋាន Anfield ផងដែរ ខណះខ្សែយុទ្ធវ័យក្មេង Haaland កំពុងទន្ទឹងរង់ចាំការការស៊ុតបញ្ចូលទីនៅទឹកដីហងក្រហម ដើម្បីយកទៅអួតឪពុករបស់គាត់វិញ ។

    Haalanh បាននិយាយបែបលេងសើចថា៖ “ឥឡូវនេះខ្ញុំមានចំនួនគ្រាប់ដូចគ្នានៅទីនេះ ។ គាត់ ( ឳពុក ) តែងតែប្រាប់ខ្ញុំថា ខ្ញុំបានរកគ្រាប់បាល់នៅ Anfield ខ្ញុំស៊ុតបញ្ចូលទីនៅ Anfield! ឥឡូវខ្ញុំអាចនិយាយវាទៅគាត់វិញហើយថា ឥឡូវខ្ញុំមានហើយ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី