Ronaldinho ថា៖ ថ្ងៃណាមួយកីឡាករ Paul Pogba និងឈ្នះពានរង្វាន់ Ballon d’Or ដោយគ្មានការសង្ស័យ

6815
  • អតីតកីឡាករឆ្នើមរបស់បាសេឡូណា Ronaldinho បានជួបជាមួយកីឡាកររបស់បីសាចក្រហម Pogba ក្នុងអំឡុងពេលបទសម្ភាសន៍មួយសម្រាប់ទូរទស្សន៍ប៉ិស្ដ៍ Canal + ហើយបានកោតសរសើរកីឡាកររូបនេះ ។

    Ronaldinho បាននិយាយពី Pogba ថា៖ “គាត់អាចឈ្នះ Ballon d’Or ដោយគ្មានការសង្ស័យ ខ្ញុំឃើញ Pogba ជាមិត្តម្នាក់ ខ្ញុំមិនចាត់ទុកខ្លួនខ្ញុំជានិមិត្តរូបរបស់គាត់ទេ គាត់មានវ័យក្មេងមានទេពកោសល្យហើយគាត់មានសមត្ថភាពលេងគ្រប់ទីកន្លែង គាត់អាចលេងបានគ្រប់ទម្រង់ដូចជា ការពារ ទាំងល្បឿន និង ប្រយុទ្ធ ។ គាត់មានចរិតលក្ខណៈជាកីឡាករដែលអាចបំពេញតួនាទីណាមួយ ហើយគាត់អាចបង្កើតប្រវត្តិសាស្ត្របាន “។

    Image result for Ronaldinho with pogba

    “គាត់ដឹងពីកីឡាករបម្រុងដូចខ្ញុំនៅ Paris Saint-Germain វាមិនដូចគ្នាទេនៅពេលដែលលោក Mourinho ប្រាប់អ្នកថាអ្នកស្ថិតក្នុងកៅអីបម្រុងនោះអ្នកត្រូវតែគោរពអ្នកចាត់ការម្នាក់នេះ ។ ខ្ញុំគិតថា Paul Pogba ពិតជាមានអ្វីជាច្រើនដែលត្រូវរៀនពីលោក Mourinho ដែលជាគ្រូបង្វឹកម្នាក់ក្នុងចំណោមគ្រូបង្វឹកដ៏ល្អបំផុតនៅក្នុងពិភពលោក ហើយដែលជាគ្រូបង្វឹកដែលធ្លាប់ឈ្នះពានរង្វាន់ជាច្រើន “។

    Image result for Ronaldinho with pogba

    Ronaldinho ក៏បាននិយាយផងដែរអំពីអនាគតរបស់ Pogba ថា៖ “គាត់កំពុងតែស្ថិតក្នុងក្លឹបធំហើយគាត់មានអ្វីៗគ្រប់យ៉ាងដែលត្រូវការដើម្បីបង្កើតប្រវត្តិសាស្ត្រ មិនថាក្លឹបនេះឬក្លឹបមួយទៀតដែលគាត់មានអារម្មណ៍សប្បាយរីករាយបំផុតនោះទេ” ៕

    ដោយ៖ តារា

    ប្រភព :
    tribuna
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី