Luka Modric ថ្ងៃណាមួយខ្ញុំអាចមើលឃើញខ្លួនខ្ញុំផ្ទាល់លេងនៅក្របខ័ណ្ឌ MLS របស់អាមេរិច

16250
  • ទោះបីជាកីឡាករសញ្ជាតិក្រូអាត Luka Modric នៅតែស្រមើស្រមៃចង់បញ្ចប់អាជីពរបស់គាត់នៅទីក្រុងម៉ាឌ្រីដ ក៏គាត់អាចមើលឃើញខ្លួនគាត់បានលេងឲក្លឹបនៅអាមេរិច បន្ទាប់ពីពីរឆ្នាំទៀត ។

    Related image

    Modric បាននិយាយថា៖ “អ្នកដឹងទេគាត់ ( Ibrahimovic ) គឺជាកីឡាករដ៏ធំមួយនៅទ្វីបអឺរ៉ុបអស់រយៈពេល ១០ ទៅ ២០ ឆ្នាំហើយ។ គាត់គឺជាខ្សែប្រយុទ្ធម្នាក់ដែលល្អបំផុត ហើយវាជាការសម្រេចចិត្តរបស់គាត់ហើយខ្ញុំសង្ឃឹមថាគាត់នឹងរីករាយជាមួយទីក្រុង Los Angeles ។ គាត់បានបញ្ចេញសម្ថភាពរបស់គាត់ដូចដែលគាត់បានធ្វើអស់រយៈពេលជាច្រើនឆ្នាំមកហើយ យើងនឹងមើលឃើញ។ ប៉ុន្តែខ្ញុំសូមជូនពរគាត់ឱ្យគាត់ទទួលបានលទ្ធផលល្អនៅទីនោះ”។

    Image result for Modric

    “វាមានការលំបាកក្នុងការមើលការប្រកួត MLS ជួនកាលការប្រកួតវាស្ថិតនៅពេលវេលាប្រហាក់ប្រហែលគ្នានិងការប្រកួតនៅទ្វីបអឺរ៉ុបដែរ ប៉ុន្តែអ្នកដឹងទេថាវាពិតជាលំបាកខ្លាំងណាស់ព្រោះយើងមានកាលវិភាគដ៏ធំរបស់យើង។ នោះយើងត្រូវតែគេងឱ្យបានលឿន”។

    អនាគតរបស់ខ្ញុំ ខ្ញុំមិនដឹងថាមានអ្វីកើតឡើងនោះទេ ព្រោះខ្ញុំនៅមានកិច្ចសន្យា ២ ឆ្នាំបន្ថែមទៀតជាមួយនឹងក្លិប Real Madrid ខ្ញុំសប្បាយចិត្តខ្ញុំតែងតែនិយាយថាខ្ញុំចង់បញ្ចប់អាជីពរបស់ខ្ញុំនៅ Madrid ប្រសិនបើអាច។ ប៉ុន្តែប្រហែលខ្ញុំអាចមើលឃើញខ្លួនខ្ញុំផ្ទាល់លេងនៅអាមេរិកនាពេលខាងមុខ “៕

    ដោយ៖ តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី