
ខ្សែបម្រើក្លឹប AS Roma កីឡាករ Radja Nainggolan បានពន្យល់ពីមូលហេតុដែលគាត់ចង់ប៉ះក្រុម Real Madrid ឬ Bayern នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាជាងប៉ះក្រុម Liverpool ។
Nainggolan បាននិយាយថា៖”ខ្ញុំមិនសប្បាយចិត្តនោះទេជាមួយនឹងការចាប់ឆ្នោតនេះ ព្រោះនៅក្នុងទស្សនៈរបស់ខ្ញុំក្រុមហង្សក្រហម Liverpool គឺជាក្រុមដ៏ស្វិតស្វាញមួយក្នុងចំណោមក្រុមទាំងបី។
វាមិនមែនថាពួកគេមានគុណភាពល្អជាងក្រុម Real Madrid ឬ Bayern នោះឡើយ ប៉ុន្តែពួកគេបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងហើយមិនមានអ្វីត្រូវចាញ់ឡើយ។ Real Madrid និង Bayern អាចនឹងមើលស្រាលលើក្រុម Roma ប៉ុន្តែក្រុម Liverpool គឺជាក្រុមសម្ថភាពប្រហាក់ប្រហែលនិងយើងដែរ ៕
ដោយ៖ តារា