
កីឡាករជម្រើសជាតិបែលហ្ស៊ិក Eden Hazard គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករសំខាន់ៗរបស់ក្រុមតោខៀវ នៅពេលដែលពួកគេបានលើកពានក្របខ័ណ្ឌ Premier League កាលរដូវកាលមុន។
Hazard បាននិយាយថា៖ “វាមិនល្អទេ ខ្ញុំបានរងរបួសនៅដើមរដូវកាលហើយវាមិនងាយស្រួលទេក្នុងការវិលត្រលប់មកវិញបន្ទាប់ពីនោះខ្ញុំបានលេងពីរខែដំបូងនៃរដូវកាលនេះយ៉ាងល្អ។ ប៉ុន្តែនៅពេលដែលក្រុមត្រូវការខ្ញុំនៅក្នុងការប្រកួតទល់នឹងក្រុម Barca នៅក្នុងក្របខ័ណ្ឌ Champions League ខ្ញុំធ្វើមិនបានល្អនោះឡើយ “។
កីឡាករបែលហ្ស៊ិករូបនេះក៏បានបញ្ជាក់អំពីអារម្មណ៍របស់គាត់ត្រូវបានផ្សារភ្ជាប់ទៅនឹងលទ្ធផលរបស់ Chelsea៖ “នៅពេលយើងមិនទទួលបានជ័យជម្នះខ្ញុំមិនអាចសប្បាយចិត្តទេយើងស្ថិតក្នុងលំដាប់ទី ៥ នៅក្នុងក្របខ័ណ្ឌ Premier League ហើយយើងបានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League យើងមិនបានឈ្នះពានរង្វាន់ League Cup ។ ដូច្នេះវាជារដូវកាលដ៏អាក្រក់ ខ្ញុំអាចស៊ុតបញ្ចូលទីបាន ៥០ គ្រាប់ប៉ុន្តែរឿងនោះមិនសំខាន់ទេរឿងសំខាន់បំផុតនៅក្នុងកីឡាបាល់ទាត់គឺការឈ្នះអ្វីមួយសម្រាប់ក្រុមរបស់ខ្ញុំ”។
ទោះបីជាយ៉ាងណាក៏ដោយ Hazard ជឿជាក់ថាតោខៀវនៅតែអាចបញ្ចប់រដូវកាលនេះដោយស្ថិតនៅក្រុមកំពូលតារាងទាំង ៤ ៖”អរគុណណាស់ដែលយើងនៅតែមាន FA Cup ហើយដូច្នេះខ្ញុំនឹងផ្តល់អ្វីគ្រប់យ៉ាងដើម្បីឈ្នះពានរង្វាន់នេះ ខ្ញុំពិតជាខកចិត្តនឹងលទ្ធផលដែលខ្ញុំគិតថាយើងនិងលេងបានល្អ ប៉ុន្តែខ្ញុំមិនសប្បាយចិត្តជាមួយនឹងរបៀបដែលខ្ញុំបានលេងជាក្រុមនោះទេ ឥឡូវនេះខ្ញុំព្យាយាមមើលទៅមុខហើយខ្ញុំនឹងផ្តល់អ្វីៗគ្រប់យ៉ាងនៅក្នុងសប្តាហ៍ក្រោយយើងនឹងមើលឃើញ”៕
ដោយ៖តារា