Courtois ៖ បើអ្នកចង់ក្លាយជាអ្នកចាំទី Real Madrid អ្នកត្រូវតែទទួលយកសម្ពាធនេះ

44444
  • Thibaut Courtois បាននិយាយទៅកាន់ការសែតកីឡារដ៏ល្បីរបស់អេស្ប៉ាញ Marca ថា ដើម្បីក្លាយជាអ្នកចាំទីរបស់ក្លឹបយក្សដូចជា Real Madrid ចេសមិនផុតក្នុងការទទួលពាក្យរិៈគន់ ។

    ម្ចាស់ស្រោមដៃមាសប្រចាំព្រឹត្តិការណ៍ដណ្ដើមពានរង្វាន់ FIFA World Cup 2018 រូបនេះហាក់បង្ហាញថ្វីដៃមិនសូវបានល្អទាល់តែសោះចាប់តាំងពីចូលរួមជាមួយក្រុមអធិរាជស Real Madrid កាលពីដើមរដូវកាលមុន ដោយតែងតែធ្វើឱ្យរបូតគ្រាប់បាល់ចូលទីជារឿយៗ ។ បើទោះបីជា បង្ហាញទម្រង់លេងមិនសូវបានល្អយ៉ាងណាក៏ដោយ Courtois នៅតែជាជម្រើសដំបូងរបស់ក្រុមលោក Zidane ជានិច្ច ដែលពួកបានបង្ខំចិត្តលក់អ្នកចាំទីដៃស្អិត Keylor Navas ទៅឱ្យ Paris Saint-Germain នារដូវក្ដៅនេះ និងបានប្ដូយកអ្នកចាំទីបារាំង Alphonse Areola វិញក្នុងលក្ខខ័ណ្ឌខ្ចីជើងមួយរដូវកាល ។ ខណះ Courtois បាននិយាយថា ក្នុងការក្លាយជាអ្នកចាំទីរបស់ Real Madrid មិនមែនជារឿងងាយនោះទេ ។

    អតីតអ្នកចាំទីរបស់ក្លឹបតោខៀវ Chelsea វ័យ ២៧ ឆ្នាំ Thibaut Courtois បានប្រាប់ទៅកាន់ការសែត MARCA ថា៖ “ប្រសិនបើអ្នកចង់ក្លាយជាអ្នកចាំទីរបស់ក្លឹប Real Madrid អ្នកត្រូវតែទទួលយកសម្ពាធនេះ” ។

    សូមរំលឹកផងដែរថា ក្លឹប Real Madrid បាននាំយកអ្នកចាំទី Thibaut Courtois កាលពីរដូវក្ដៅឆ្នាំ ២០១៨ ពីក្លឹបអង់គ្លេស Chelsea ក្នុងតម្លៃខ្លួន ៣៥ លានផោន ដោយបង្ហាញខ្លួនបានចំនួន ៤៣ ប្រកួតគិតគ្រប់ការប្រកួតទាំងអស់ ដែលបណ្ដាលឱ្យរហូតគ្រប់បាល់ជាង ៨០ គ្រាប់បាត់ទៅហើយ ដែលនេះជាកំណត់ត្រាអាក្រក់បំផុតរបស់ខ្លួន ៕

    ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី