រថយន្តដំណើរការដោយថាមពលអគ្គិសនីសុទ្ធដំបូងបង្អស់របស់ម៉ាឡេស៊ី នឹងដាក់លក់នៅឆ្នាំ ២០២១

59244
  • រថយន្តដំណើរការដោយថាមពលអគ្គិសនីសុទ្ធដំបូងបង្អស់របស់ម៉ាឡេស៊ី ដែលគេរំពឹងមានឈ្មោះថា Mimco Alif គ្រោងនឹងបញ្ចេញចេញលក់នៅដើមឆ្នាំ ២០២១ ខាងមុខនេះ ជាមួយនឹងគោលដៅផលិតចំនួន ៥០,០០០ គ្រឿង ដើម្បីសម្រាប់លក់ទាំងនៅក្នុងប្រទេស និងអន្តរជាតិផងដែរ ។

    លោក Tan Sri Kamal Salih ដែលជាប្រធានផ្នែកស្រាវជ្រាវទីផ្សារនៅវិទ្យាស្ថាន Malaysia Institute of Economic (MIER) បានបញ្ជាកថា ក្រុមអ្នកបង្កើតគម្រោងបានបញ្ចប់គម្រោងផ្នែកពាណិជ្ជកម្ម និង កំពុងស្វែងរកទីតាំងផលិតហើយ ។ លោកបានបន្ថែមទៀតថា រថយន្តអគ្គិសនីនោះនឹងផ្អែកលើបច្ចេកវិទ្យារបស់ជប៉ុន ។

    សូមឱ្យដឹងថា គម្រោងផលិតរថយន្តអគ្គិសនីនេះ ត្រូវគេរំពឹងថា នឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នេះតែម្តង ។ ខណះក្រុមហ៊ុនអះអាងថា ពួកគេនឹងចេញបង្ហាញរថយន្ត SUV ដែលដំណើរការដោយថាមពលអគ្គិសនីមុនគេបង្អស់នៅក្នុងកម្មវិធី 2020 Geneva Motor Show ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី