ភ្នាក់ងាររបស់ Eriksen គ្រោងនឹងពិភាក្សាជាមួយ R.Madrid នៅចុងសប្តាហ៍នេះ លើការផ្ទេរនៅខែមករា

20838
  • ភ្នាក់ងាររបស់កីឡាករ Christian Eriksen គ្រោងនឹងពិភាក្សាបន្ថែមទៀតជាមួយក្រុម Real Madrid នៅចុងសប្តាហ៍នេះ ខណៈដែលខ្សែប្រយុទ្ធដាណឺម៉ាករូបនេះចង់ចាកចេញពីក្លិប Tottenham Hotspur នាខែមករា ដើមឆ្នាំ២០២០ ខាងមុខ នេះបើយោងតាមការសែតអង់គ្លេស Daily Star ។

    ខ្សែបម្រើអន្តរជាតិដាណឺម៉ាកវ័យ ២៧ ឆ្នាំ Christian Eriksen បានឈានដល់ ១២ ខែចុងក្រោយនៃកិច្ចសន្យារបស់គាត់ជាមួយក្លឹបភាគខាងជើងនៃទីក្រុងឡុងដ៍ Tottenham Hotspu ហើយខែមករាខាងមុខនេះ គឺជាឱកាសចុងក្រោយសម្រាប់ Spurs ដើម្បីទទួលបានថ្លៃផ្ទេរសម្រាប់កីឡាករដែលមានតម្លៃខ្លួនលើស ១០០ លានអឺរ៉ូរូបនេះ ។ អតីតខ្សែបម្រើ Ajax រូបនេះបានបង្ហាញពីបំណងប្រាថ្នាចង់ស្វែងរកការប្រកួតប្រជែងថ្មីមួយកាលពីដើមរដូវក្តៅ ប៉ុន្តែការផ្ទេរមិនបានកើតមានឡើងឡើយ ។

    សូមបញ្ជាក់ថា Christian Eriksen ត្រូវបានគេចាត់ទុកថា ជាខ្សែបម្រើឆ្នើមបំផុតម្នាក់នាពេលបច្ចុប្បន្ននេះ ដោយមានក្លឹបយក្សៗនៅតំបន់អឺរ៉ុបជាច្រើនចាប់អារម្មណ៍ចង់បានរូបគេ​ រួមមានដូចជា Paris Saint-Germain , Manchester United , Juventus និង Real Madrid ជាដើម ខណះកិច្ចសន្យារបស់ Eriksen នឹងត្រូវផុតកុងត្រានាចុងរដូវកាលនេះ ជាមួយការដើរចេញដោយគ្មានតម្លៃខ្លួន ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី