ក្នុងឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និង វៀតណាមបានកើនឡើងដល់ទឹកប្រាក់ ៤.៧ពាន់លានដុល្លារ

93913
  • ប្រទេសកម្ពុជា និងវៀតណាម មានទំហំពាណិជ្ជកម្មសរុបក្នុងឆ្នាំ២០១៧ សម្រេចបានចំនួនប្រមាណ ២.១៣ ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣០% បើប្រៀបធៀបទៅនឹងឆ្នាំ២០១៦ ។ តែការនាំចេញរបស់កម្ពុជាទៅប្រទេសវៀតនៅមានទំហំតូចនៅឡើយ ។

    ជាក់ស្តែងការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាមក្នុងឆ្នាំ២០១៧ មានទឹកប្រាក់ចំនួន ៣៤២ លានដុល្លារអាមេរិក បើប្រៀបធៀបទៅនឹងការនាំចូលរបស់កម្ពុជាពីវៀតណាម ក្នុងឆ្នាំ២០១៧ មានទឹកប្រាក់ចំនួនប្រមាណ ១,៨ ពាន់លានដុល្លារអាមេរិក ។ ចំណែកឯនៅឆ្នាំ២០១៨ ទំហំពាណិជ្ជរវាងប្រទេសទាំងពីរបានកើនឡើងដល់ទឹកប្រាក់ ៤.៧ ពាន់លានដុល្លារអាមេរិក ស្របពេលដែលកម្ពុជា និង វៀតណាម គ្រោងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបានដល់ទឹកប្រាក់ ៥ ពាន់លានដុល្លារអាមេរិក ។
    ដោយឡែកក្នុងក្របខណ្ឌនៃការវិនិយោគផ្ទាល់ពីវៀតណាម រហូតដល់ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុនវៀតណាមចំនួន ៧៥ គម្រោង លើទុនវិនិយោគសរុបមានទឹកប្រាក់ចំនួនប្រមាណ ២,៤ ពាន់លានដុល្លារអាមេរិក ដែលផ្តោតសំខាន់លើវិស័យកសិកម្ម និង ហេដ្ឋារចនាសម្ព័ន្ធ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី