Leroy Sane ត្រូវបានគេជ្រើសរើសជាកីឡាករវ័យក្មេងល្អបំផុតប្រចាំក្របខ័ណ្ឌ PL នៅរដូវកាលនេះ

27794
  • ខ្សែបម្រើស្លាបក្រុម Manchester City កីឡាករ Leroy Sane ត្រូវបានឈ្នះពានរង្វាន់សម្រាប់រដូវកាលដ៏អស្ចារ្យមួយនៅក្នុងប្រទេសអង់គ្លេសជាមួយនឹងពានរង្វាន់កីឡាករវ័យក្មេងនៃក្របខ័ណ្ឌ Premier League ២០១៧-១៨ ។

    Image result for Leroy Sane won PFA Young Player

    កីឡាករ Sane ដែលមានវ័យ ២២ ឆ្នាំបានចុះហត្ថលេខាជាមួយក្រុម Citizens ( Manchester City ) ពីក្លិប Schalke នៅឆ្នាំ ២០១៦ ក្នុងតម្លៃ ៣៧ លានផោន។ កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះត្រូវបានគេកោតសរសើរយ៉ាងខ្លាំងក្នុងការលេងក្នុងក្របខ័ណ្ឌ Premier League ជាលើកដំបូងរបស់គាត់និងបានស្ថិតក្នុងបញ្ជីឈ្មោះ PFA សម្រាប់ទេពកោសល្យវ័យក្មេងដែលល្អបំផុតនៅក្នុងឆ្នាំ ២០១៦-១៧ ផងដែរ ប៉ុន្តែនៅរដូវកាលនេះដោយគាត់បានផ្តួលមិត្តរួមក្រុម Ederson និង Raheem Sterling ដើម្បីឈ្នះរង្វាន់នេះតែម្ដង។

    Image result for Leroy Sane won PFA Young Player

    Sane បានបង្ហាញខ្លួនចំនួន ២៨ លើកក្នុងក្របខ័ណ្ឌលីកកំពូលរបស់អង់គ្លេសនេះ ដោយស៊ុតបញ្ចូលទីបានចំនួន ៩ គ្រាប់ដើម្បីជួយឱ្យក្រុម Man City ដណ្តើមពានរង្វាន់ PL រដូវកាលនេះ ៕

    ដោយ៖ តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី