Kylian Mbappe បានសើចចំអកនៅពេលលឺថា Ronaldo កំពុងធ្លាក់ជើង

61797
  • ស្របពេល Paris St Germain កំពុងត្រៀមប្រកួតជើងទី១វគ្គ១/៨ Champions League នៅផ្ទះ Real Madrid ថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០១៨ ខ្សែប្រយុទ្ធ Kylian Mbappe បានក្រើនរំឭកមិត្តរួមក្រុមរបស់គេកុំឱ្យមើលស្រាល Cristiano Ronaldo ឱ្យសោះ ព្រោះថាម្ចាស់ពាន Ballon d’Or ៥ដងរូបនេះគ្មានថមថយសមត្ថភាពនោះឡើយ។

    Image result for Mbappe

    កំពូលខ្សែប្រយុទ្ធព័រទុយហ្គាល់មានភាពយ៉ាប់យ៉ឺនក្នុងក្របខ័ណ្ឌ La Liga រដូវកាល២០១៧-១៨នេះ ដោយរកបានទើបតែ៨គ្រាប់ប៉ុណ្ណោះពី១៧ប្រកួត ខណៈ Real កំពុងតាមពីក្រោយ Barcelona ដល់ទៅ១៩ពិន្ទុ។ ប៉ុន្តែក្នុងពានទ្វីបអឺរ៉ុបវិញ CR7 ធ្វើបានល្អជាងឆ្ងាយ ដោយស៊ុតចូល៩គ្រាប់ពីការលេង៦ប្រកួត។

    Mbappe ប្រាប់ Goal ថា៖ “Ronaldo មិនធ្លាក់ជើងទេ។ បើសិនគាត់ធ្លាក់ជើង អីចឹងកីឡាករដទៃជាច្រើនផ្សេងទៀតក៏ធ្លាក់ជើងដែរ។ គាត់ជាកីឡាករដ៏អស្ចារ្យម្នាក់។ ប៉ុន្តែយើងសង្ឃឹមថាគាត់នឹងបន្តភាពស្ងៀមស្ងាត់ទល់នឹងយើង។ យើងនឹងត្រៀមសម្រាប់ការប្រកួតដោយផ្ដោតលើចំណុចខ្លាំងទាំងអស់របស់ពួកគេ។ ហើយគាត់(CR7)ជាចំណុចខ្លាំងមួយរបស់ពួកគេនៅក្នុងក្រុម”។

    Image result for ronaldo

    ទន្ទឹមនឹងនេះ ខ្សែប្រយុទ្ធបារាំងវ័យក្មេងចង់ឱ្យអតីតសមាជិក Real ជនជាតិអាហ្សង់ទីន Angel Di Maria ដែល​ទើប​ស៊ុត​ហ៊ែតទ្រីក​ទល់ Sochaux ចាប់ផ្ដើមការប្រកួតទល់នឹងក្លិបយក្សអេស្ប៉ាញ តែថាអ្វីៗស្ថិតលើគ្រូបង្វឹកជាអ្នកសម្រេច៕

    ដោយ៖ តារា

    ប្រភព៖ soccerladuma

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី