Neymar ត្រូវតែចូលរួមជាមួយ Real ទើបអាចក្លាយទៅជាកីឡាករល្អបំផុតក្នងលោក – Rivaldo

23798
  • អតីតតារាបាល់ទាត់ប្រេស៊ីល Rivaldo មានអារម្មណ៍ថាមិត្តរួមជាតិរបស់គេមិនអាចក្លាយជាកីឡាករល្អបំផុតនៅក្នុងពិភពលោកដរាបណាគាត់ស្នាក់នៅឯក្លឹប Paris Saint-Germain ។

    Image result for Rivaldo

    យោងតាមអតីតកីឡាករក្រុម Barcelona និងប្រេស៊ីល លោក Rivaldo បានឱ្យដឹងថា Neymar ត្រូវតែចូលរួមជាមួយនឹងក្លិប Real Madrid ប្រសិនបើរូបគេត្រូវបានគេចាត់ទុកថាជាកីឡាករឆ្នើមបំផុតក្នុងពិភពលោក។

    Image result for Rivaldo with neymar

    កីឡាករវ័យ ២៦ ឆ្នាំរូបនេះបានចាកចេញពីក្លឹប Barcelona ទៅលេងនៅ Paris Saint-Germain កាលពីឆ្នាំមុននិងមានសមត្ថភាពខ្ពស់ក្នុងក្របខ័ណ្ឌ Ligue 1 ប៉ុន្តែមិត្តរួមជាតិរបស់គេលោក Rivaldo គិតថាគាត់នឹងមិនអាចមានសក្តានុពលពេញលេញឡើយបើបន្តស្នាក់នៅក្នុងប្រទេសបារាំង។

    Related image

    ហើយចំពេលមានរបាយការណ៍ជាច្រើនដែលថាក្រុម Real Madrid កំពុងចាប់អារម្មណ៍នាំយក Neymar ផងដែរ។ អតីតកីឡាករធ្លាប់ឈ្នះពានរង្វាន់ FIFA World Cup រូបនេះបានប្រាប់ខ្សែប្រយុទ្ធប្រេស៊ីលបច្ចុប្បន្ននេះឱ្យចាកចេញទៅ ៕

    ដោយ៖ តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី