
ការសែត Don Balon បានចុះផ្សាយថា Real Madrid បានធ្វើឱ្យខ្សែប្រយុទ្ធ Mohamed Salah របស់ក្រុម Liverpool ក្លាយជាកីឡាករអាទិភាពកំពូលរបស់ពួកគេសម្រាប់រដូវក្តៅនេះ។
ក្រុម Blancos កំពុងត្រៀមសម្រាប់រដូវកាលថ្មីនៃការចុះហត្ថលេខាដ៏ធំមួយក្រោយពីចាញ់ពិន្ទុក្រុម Barcelona យ៉ាងច្រើនក្នុងការប្រជែងដណ្តើមពានរង្វាន់ La Liga ។
ប្រធានក្លឹប Real Madrid លោក Florentino Perez បានត្រៀមលក្ខណៈដេញថ្លៃ ២០០ លានអឺរ៉ូសម្រាប់កីឡាករទើបតែជាប់ជា PFA ប្រចាំឆ្នាំដែលបានបង្ហាញពីភាពភ្ញាក់ផ្អើលនៅក្នុងយុទ្ធនាការដំបូងរបស់គាត់ជាមួយនឹងក្លិបហង្សក្រហម ៕
ដោយ៖តារា