មុនស៊ីសាច់ហុតឈាមគ្នា Ramsey ព្រមានដល់ Juventus ថា ត្រូវតែប្រុងប្រយ័ត្នខ្ពស់ចំពោះ Sanchez

62685
  • Aaron Ramsey បានព្រមានដល់ក្រុម Juventus របស់ខ្លួនថា ចាំបាច់ត្រូវប្រយ័ត្នចំពោះការគំរាមកំហែងដែលបង្កឡើងដោយអតីតមិត្តរួមក្រុម Arsenal របស់គាត់ គឺកីឡាករ Alexis Sanchez នៅពេលដែលម្ចាស់ជើងឯកអ៊ីតាលី ត្រូវជួបជាមួយក្រុម Inter Milan នាយប់ថ្ងៃអាទិត្យស្អែកនេះ ។

    Alexis Sanchez បានលេងជាមួយ Ramsey ក្នុងរយៈពេល ៣ ឆ្នាំកន្លះនៅឯ Arsenal ដែលជាទីកន្លែងដែលអ្នកទាំងពីរនេះរីករាយនឹងការឈ្នះពានរង្វាន់ FA Cup ចំនួន ២ ដងជាមួយគ្នា ប៉ុន្តែពួកគេនឹងត្រូវលេងតតាំងគ្នាក្នុងជំនួបដ៏ជក់ចិត្តនៅក្នុងកីឡដ្ឋាន San Siro ។ ចាប់តាំងពីចូលរួមជាមួយ Inter Milan លើលក្ខខ័ណ្ឌខ្ចីជើងពីក្រុម Manchester United កាលពីខែសីហា  Sanchez បានបង្ហាញខ្លួនក្នុងក្របខ័ណ្ឌ Serie A ចំនួន ៣ ប្រកួត និងរកបានមួយគ្រាប់ក្នុងជ័យជម្នះ ៣-១ នៅលើក្រុម Sampdoria ។

    Ramsey ក៏រកគ្រាប់បាល់ដំបូងរបស់គាត់ផងដែរ ចាប់តាំងពីគាត់ផ្ទេរពី Arsenal ទៅ Juventus កាលពីមួយសប្តាហ៍មុន ដោយស៊ុតគ្រាប់ជ័យជម្នះលើក្រុម Verona ហើយកីឡាករូបនេះបាននិយាយថា ក្រុមរបស់គាត់បានត្រៀមខ្លួនរួចជាស្រេចហើយ សម្រាប់ការប្រកួតដ៏ស្វិតស្វាញមួយជាមួយក្រុមកំពុងឈរនៅកំពូលតារានៃក្របខ័ណ្ឌ Serie A នាយប់ថ្ងៃស្អែកនេះ ។

    Ramsey បានប្រាប់ BBC Sport ថា៖ “ Inter បានធ្វើឱ្យប្រសើរឡើងនៅរដូវកាលនេះ ។ លោក Antonio Conte បានធ្វើឱ្យពួកគេមានការរៀបចំយ៉ាងល្អ ហើយពួកគេមិនទាន់បាត់បង់ពិន្ទុនៅឡើយទេ ។ វានឹងពិបាក ។ ពួកគេមានកីឡាករឆ្នើមៗជាច្រើនរួមទាំងកីឡាករម្នាក់ដែលខ្ញុំស្គាល់ច្បាស់តាំងពីខ្ញុំនៅ Arsenal ។ យើងនឹងត្រូវដឹងអំពីគាត់ ( Sanchez ) និងកីឡាករផ្សេងទៀតដែលពួកគេមាន ហើយពិតជាស្ថិតនៅលើកំពូលការប្រកួតរបស់យើង ដើម្បីទទួលបានលទ្ធផលដែលយើងចង់បាន ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី