
ក្លិបយក្សរបស់ថៃ Buriram United បានចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធហ្វ៊ីលីពីន-អេស្ប៉ាញ Javier Patiño ពីក្លិប Henan Jianye នៅលីគកំពូលចិន មកបំពេញកូតាអាស៊ាន។
កន្លងមក Buriram បាននាំយកកីឡាករសញ្ជាតិវៀតណាមស្បែកខ្មៅមួយរូបហើយមកចូលរួម ប៉ុន្តែក៏បានផ្តាច់កុងត្រាដោយសារលេងមិនល្អ។ ទើបតែម្សិលមិញនេះ ដែលក្លិបជោគជ័យជាងគេនៅថៃ បានប្រកាសកុងត្រាជាមួយអតីតសមាជិករបស់ខ្លួន Javier Patiño ដែលធ្លាប់រួមរស់ជាមួយគ្នា តាំងពីឆ្នាំ២០១៣ ដល់២០១៥។
Patiño ធ្លាប់បង្ហាញខ្លួនឲ្យក្លិបទើបឡើងវគ្គ១៦ក្រុមចុងក្រោយ ACL ចំនួន៥៤ប្រកួត ស៊ុតបាន៣៥គ្រាប់ ៕
ដោយ៖ តារា