ក្រោយស៊ុតគ្រាប់ដំបូង Hazard ថា៖ វាពិតជាសំខាន់ណាស់សម្រាប់ខ្ញុំ ក្នុងការរកគ្រាប់បាល់

22318
  • Eden Hazard បានស៊ុតបញ្ចូលទីគ្រាប់ដំបូងបរបស់ខ្លនសម្រាប់ក្លឹប Real Madrid ក្នុងកំឡុងពេលដែលក្រុមរបស់គាត់ទទួលជ័យជម្នះ ៤-២ លើលើក្រុម Granada ហើយរូបគេបានបង្ហាញពីភាពរីករាយនៅក្នុងកាស៊ុតបញ្ចូលទី ។

    Hazard បានប្រាប់ទូរទស្សន៍ Real Madrid ថា៖ “ ខ្ញុំរីករាយជាមួយនឹងជ័យជម្នះនេះ ។ នៅពេលជាកីឡាករ អ្នកចង់រកគ្រាប់បាល់ ប៉ុន្តែរឿងសំខាន់គឺការឈ្នះ ។ យើងនៅតែស្ថិតក្នុងលំដាប់កំពូលនៃលីកដដែល ដែលជាគោលបំណងរបស់យើងនៅថ្ងៃនេះ ។ វាតែងតែពិបាកក្នុងការរកគ្រាប់បាល់ដំបូង ប៉ុន្តែនៅពេលដែលអ្នករកបានវា អ្នកនឹងមានទំនុកចិត្តខ្ពស់ក្នុងការស៊ុត ហើយខ្ញុំសង្ឃឹមថា អាចរកគ្រាប់បាល់បានច្រើនសម្រាប់ក្លិបដ៏អស្ចារ្យនេះ​។ វាពិតជាសំខាន់សម្រាប់ខ្ញុំក្នុងការរកគ្រាប់បាល់នៅថ្ងៃនេះ “។

    គាត់បានបន្តនិយាយអំពីការលំបាកនៃការប្រកួត និងបានសរសើរដល់ក្រុម Granada ។ ខ្សែប្រយុទ្ធវ័យ ២៨ ឆ្នាំរូបនេះបាននិយាយថា៖ ” វាពិតជាជ័យជម្នះដែលពិបាកខ្លាំងណាស់ ព្រោះ Granada លេងបានល្អណាស់ ។ ពួកគេជាក្រុមខ្លាំង ហើយនោះជាមូលហេតុដែលពួកគេឈរនៅលេខ ២ នៅ LaLiga ។ ប៉ុន្តែយើងបានលេងឱ្យអស់ពីសមត្ថភាពរបស់យើងពេញ ៩០ នាទី ហើយបានឈ្នះការប្រកួត ។ វាតែងតែមានកន្លែងសម្រាប់ការកែលំអ ប៉ុន្តែអ្វីដែលសំខាន់នោះគឺ ៣ ពិន្ទុ ” ៕

    ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី