
គ្រូបង្វឹករបស់ក្រុមជើងឯកប្រចាំលីគកំពូលនៅអង់គ្លេសបាននិយាយថា ខ្សែការពារ John Stones មានរបួស ប៉ុន្តែរូបគាត់បានព្យាយាមជំនះដើម្បីអាចចូលលេងបានវិញក្នុងរដូវកាលនេះ ហើយវាគឺជាឱកាសមួយដើម្បីឲ្យខ្លួនឯងមានឱកាសចូលលេងឲ្យក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ព្រឹត្តិការណ៍ពិភពលោកនៅប្រទេសរុស្ស៊ី។
ខ្សែការពារវ័យ ២៣ ឆ្នាំមិនបានចូលលេងឲ្យក្រុមជម្រើសជាតិខ្លួនចាប់តាំងពីប្រកួតមិត្តភាពជាលក្ខណៈអន្តរជាតិតទល់ជាមួយអ៊ីតាលីកាលពីខែមីនា។ ក្រុមជម្រើសជាតិអង់គ្លេសស្ថិតក្នុងពូល G ជាមួយ បែលហ្ស៊ិក ទុយនីស៊ី និង ប៉ាណាម៉ា។ ការប្រកួតដំបូងក្នុងពូល ពួកគេនឹងត្រូវប៉ះជាមួយទុយនីស៊ី បន្ទាប់មកប៉ះប៉ាណាម៉ា ហើយចុងក្រោយប៉ះបែលហ្សិក។
លោក Guardiola បានប្រាប់ BBC ថា៖” ស្ថានភាពរបស់ Stones កំពុងប្រសើរឡើង។ ខ្ញុំសង្ឃឹមថាគាត់អាចលេងប្រកួតដែលនៅសេសសល់បាន និងសង្ឃឹមថាគាត់អាចមានឱកាសលេងនៅ World Cup “៕
ដោយ៖ តារា