
Diego Costa បានទទួលរងរបួសសរសៃពួរនៅក្នុងការប្រកួតវគ្គប្រាំបីក្រុមចុងក្រោយរវាង Atletico ជាមួយ Sporting CP កាលពីថ្ងៃទី ១២ ខែមេសាកន្លងទៅនេះ។ រូបគាត់ប្រហែលជាមិនអាចជាសះស្បើយទាន់ការប្រកួតនៅថ្ងៃព្រហស្បតិ៍នេះនៅកីឡដ្ឋាន Emirates Stadium ឡើយ។
យោងតាមកាសែត Marca លោក Simeone បាននិយាយថា៖ “លោកវេជ្ជបណ្ឌិតនៅមិនទាន់ប្រាប់យើងអំពីស្ថានភាពរបួសរបស់គាត់នៅឡើយទេ ប៉ុន្តែខ្ញុំគិតថា គាត់ប្រហែលជាមិនទាន់អាចចូលលេងនៅថ្ងៃព្រហស្បតិ៍នេះបានទេ ។ គាត់នឹងចូលរួមការប្រកួតនៅជើងទីពីរ ប៉ុន្តែខ្ញុំមិនគិតថាគាត់នឹងមានឱកាសចូលលេងនៅជើងពីមួយបានទេ”។
ការប្រកួតក្នុងទឹកដីរបស់ពួកគេគឺត្រូវទទួលភ្ញៀវ Arsenal នៅជើងទីពីរដែលត្រូវធ្វើឡើងនៅថ្ងៃ ៣ ខែឧសភា៕
ដោយ៖តារា