James ថាត្រៀមខ្លួនរួចរាល់ដើម្បីប៉ះអតីតក្លឹបរបស់ខ្លួន Real Madrid នៅយប់ថ្ងៃពុធនេះ

16028
  • Real Madrid នឹង​ត្រូវ​ប្រកួត​តទល់​នឹង​ក្រុមខ្លាំង​អាល្លឺម៉ង់​​ដែល​មាន​កីឡាករ​របស់​ខ្លួន​​ផង​ដែរ​ក្នុង​ជំនួប​នៅ​រាត្រី​ថ្ងៃ ពុធ ខាងមុខ​នេះ សម្រាប់​ការ​ប្រកួត​ជើង​ទី ១ វគ្គ​ពាក់​កណ្តាល​​ផ្តាច់​ព្រ័ត UCL នៅ​ក្រៅ​ទឹកដី។​

    Image result for James Rodriguez

    កីឡាករ​ កូឡុំប៊ី James Redriguez ដែល​កំពុង​លេង​នៅ​ក្លឹប​ ​Bayern Munich ក្នុង​​លក្ខណៈ​ខ្ចី​ជើង​ពី Real Madrid នឹង​ត្រូវ​ប្រកួត​តទល់​នឹង​ក្លឹប​ដើម​របស់​ខ្លួន ហើយ​ដែល​កីឡាករ​រូប​នេះ​មិន​គិត​ថា​មាន​អ្វី​ចម្លែក​​នោះ​ទេ​ដែល​ត្រូវ​​ប្រកួត​តទល់​​នឹង​អតីត​មិត្ត​រួម​ក្រុម​របស់​ខ្លួន​​នៅ​ Real នោះ។

    Image result for James Rodriguez

    នៅពេល​សួរ​ថា​តើ​រូប​គេ​បាន​ត្រៀម​លក្ខណៈ​សម្រាប់​ជួប Real ហើយ​ ឬ នៅ James បាន​ឆ្លើយ​យ៉ាង​ខ្លី និង​ម៉ឺង​ម៉ាត់​ថា​៖ “បាទ ខ្ញុំបានត្រៀម​រួច​ជាស្រេចហើយ” ។ យើង​នឹង​ចាំ​មើល​ទាំងអស់​គ្នា​ ថា​តើ​ James អាច​នឹងបង្ហាញ​ទម្រង់​លេង​ល្អប៉ុណ្ណាពេល​ប៉ះ​​អតីតមិត្តរួម​ក្រុម​របស់គេ​ដូចនេះ ៕

    ដោយ៖ តារា

    ប្រភព :
    foxsportsasia
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី